• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang អញ្ជើញចូលរួមពិធីរំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយគ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី

ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលបានជួយឧបត្ថម្ភយ៉ាងឆាប់រហ័ស និងជាក់ស្ដែងចំពោះការខូចខាតដែលបណ្តាលឡើងពីការរញ្ជួយដីនៅទួរគី។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang សម្តែងការរំលែកទុក្ខចំពោះថ្នាក់ដឹកនាំទួរគី។ រូបថត៖ VNA

នាថ្ងៃទី ១៥ កុម្ភៈ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្ថានបេសកកម្មអចិន្ត្រៃយ៍ទួរគីប្រចាំអង្គការសហប្រជាជាតិ បានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារគ្រោះរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ នៅទួរគី ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មនៃប្រទេសជាច្រើន ដែលជាសមាជិកអង្គការសហប្រជាជាតិ។ អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលបានជួយឧបត្ថម្ភយ៉ាងឆាប់រហ័ស និងជាក់ស្ដែងចំពោះការខូចខាតដែលបណ្តាលឡើងពីការរញ្ជួយដីនៅទួរគី។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការរំលែកទុក្ខចំពោះការបាត់បង់អំពីអាយុជីវិត ផ្ទះសម្បែង និងមូលដ្ឋានសម្ភារៈរបស់រដ្ឋាភិបាល និងប្រជាជនទួរគី។ លោកឯកអគ្គរដ្ឋទូតក៏បានជូនដំណឹងដល់ឯកអគ្គរដ្ឋទូតទួរគីប្រចាំអង្គការសហប្រជាជាតិអំពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលវៀតណាមស្ដីពីការចាត់បញ្ជូនក្រុមការងារ ដែលមានសមាជិកចំនួន ១០០ នាក់ ចូលរួមជួយសង្គ្រោះនៅទួរគី ហើយផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារអាមេរិកជូនទួរគី និងទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារអាមេរិកជូនស៊ីរី ដែលជាប្រទេសរងផលប៉ះពាល់ និងខូចខាតដោយការរញ្ជួយដីផងដែរ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមនឹងបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ជួយឧបត្ថម្ភទួរគី ជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដីក្នុងលទ្ធភាពរបស់ខ្លួនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top