• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខ អញ្ជើញបំពេញទស្សនកិច្ចនៅស៊ូដង់ខាងត្បូង

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទរ ចំពោះការរីកចម្រើននៅក្នុងប្រទេសស៊ូដង់ខាងត្បូង ចាប់តាំងពីការបង្កើតរដ្ឋាភិបាលអន្តរកាលរហូតមកដល់បច្ចុប្បន្ន។
 

គណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបជាមួយប្រធានាធិបតីស៊ូដង់ខាងត្បូង

ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ក្នុងនាមជាប្រធានគណៈកម្មាធិការចំណុះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ូដង់ខាងត្បូង (គណៈកម្មាធិការ ២២០៦) លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការ អញ្ជើញទៅបំពេញទស្សនកិច្ចនៅស៊ូដង់ខាងត្បូង។ ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអនុវត្តន៍សេចក្ដីសម្រេចលេខ ២៥៧៧ ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះ លើកទឹកចិត្តដល់ប្រធានគណៈកម្មាធិការ ២២០៦ ធ្វើទស្សនកិច្ចនៅស៊ូដង់ខាងត្បូង ដើម្បីត្រួតពិនិត្យការអនុវត្តវិធានការនៃសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខទាក់ទងនឹងស៊ូដង់ខាងត្បូងនិងដំណើរការសន្តិភាពនៅក្នុងប្រទេសនេះ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈកម្មាធិការទៅកាន់ស៊ូដង់ខាងត្បូងចាប់តាំងពីឆ្នាំ ២០១៩ ហើយជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈកម្មាធិការចាប់តាំងពីរដ្ឋាភិបាលអន្តរកាលនៅស៊ូដង់ខាងត្បូងត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈឆ្នាំមុន។

ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ូដង់ខាងត្បូង និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង តំណាងសហភាពអាហ្វ្រិក (AU) ស្ថាប័នការទូត ឥស្សរជនសាសនា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅស៊ូដង់ខាងត្បូង លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទរ ចំពោះការរីកចម្រើននៅក្នុងប្រទេសស៊ូដង់ខាងត្បូង ចាប់តាំងពីការបង្កើតរដ្ឋាភិបាលអន្តរកាលរហូតមកដល់បច្ចុប្បន្ន។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានស្តាប់របាយការណ៍អំពីសកម្មភាពរបស់កងទ័ពវៀតណាមដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាលវៀតណាមក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top