• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh អញ្ជើញចុះត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅ ខេត្ត Ba Ria – Vung Tau

លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh អញ្ជើញចុះត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅ ខេត្ត Ba Ria – Vung Tau (រូបថត៖ baobariavungtau.com.vn )
 

នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងាររបស់រដ្ឋាភិបាល ដឹកនាំដោយឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍ លោក Truong Hoa Binh បានអញ្ជើញចុះត្រួតពិនិត្យ និងធ្វើការងារនៅ ខេត្ត Ba Ria – Vung Tauអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binhបានអញអាងថា រដ្ឋាភិបាលនឹងណែនាំដល់ក្រសួងសុខាភិបាល បង្កើនការចែកចាយវ៉ាក់សាំងដល់មូលដ្ឋានសំខាន់ៗនៃតំបន់  Nam Bo ខាងកើត ក្នុងនោះ មាន ខេត្ត Ba Ria – Vung Tau ផងដែរ។ លោកបានថ្លែងថា៖ “ខេត្ត Ba Ria – Vung Tau ចាំបាច់ត្រូវដំណើរការកញ្ចប់សុខុមាលភាពសង្គម នៅតាមកន្លែងដែលអនុវត្តន៍តាមសារាចរលេខ ១៦ ពោលគឺការផ្ដល់ស្បៀងអាហារ និងសំភារៈចាំបាច់ សម្រាប់អ្នកធ្វើចត្តាឡីស័កគឺមានសារៈសំខាន់ណាស់។ ខេត្ត ត្រូវប្រមូលផ្ដុំបណ្ដាកម្លាំង រៀបចំការលក់ទំនិញតាមអនឡាញ និងរថយន្តចល័តដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ ទន្ទឹមនឹងនេះ ខេត្ត Ba Ria – Vung Tau ក៏ត្រូវផ្តល់ការយកចិត្តទុកដាក់ដល់ជនចាស់ជរា អ្នកជំងឺ យុទ្ធជនពិការ និងក្រុមគ្រួសារគោលនយោបាយផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់វៀតណាម ក៏ដូចជាតំបន់

ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់វៀតណាម ក៏ដូចជាតំបន់

នេះជាការវាយតម្លៃរបស់សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុសំឡេងវៀត ណាម នាថ្ងៃទី ២០ កក្កដា។

Top