• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh៖ ពង្រឹង​ការទាញយកផលប្រយោជន៍ពីទីផ្សារថ្មីៗ ដែលមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចជា CPTPP និង EVFTA

ខុទ្ទកាល័យរដ្ឋាភិបាលទើប បានចេញផ្សាយឯកសារស្តីពី មតិរបស់ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អំពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP និងកិច្ចព្រមព្រៀង EVFTA របស់ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាក្នុងឆ្នាំ ២០២០។

ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអនុវត្តន៍យ៉ាងត្រឹមត្រូវតាមការណែនាំរបស់រដ្ឋាភិបាលស្ដីពីបណ្ដាភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បើកថវិកាវិនិយោគសាធារណៈ និងការនាំចេញប្រកបដោយចីរភាព ក្នុងរយៈពេលប៉ុន្មានខែចុង ឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ ម្ចាស់ការពង្រឹងសកម្មភាពសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានា ដើម្បីចាត់វិធានការ សំដៅ លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP និង EVFTA ។

ក្រសួងហិរញ្ញវត្ថុត្រូវចាត់ចែងបំពេញបន្ថែមថវិកា សម្រាប់ស្ថាប័នអនុវត្តន៍ភារកិច្ចក្នុងផែនការ អនុវត្តន៍កិច្ចព្រមព្រៀង CPTPP និង EVFTA ដើម្បីធានាឱ្យមានការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព និងតាមល្បឿនកំណត់។

ក្រសួងផែនការនិងវិនិយោគសម្របសម្រួលជាមួយមូលដ្ឋានដើម្បីត្រួតពិនិត្យទិន្នន័យវិនិយោគជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង CPTPP និង EVFTA ហើយផ្តល់ជូនក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីធ្វើការបូកសរុប។

ធនាគាររដ្ឋវៀតណាមសិក្សាពីវិធានការនានាដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្នុងការទទួលបានឥណទានដើម្បីទាញយក ផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញា​ប្រដេញតាម​បដិវត្តន៍នៃការ​ផ្លាស់​ប្តូរ​ឌីជីថលយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព

រដ្ឋាភិបាលប្តេជ្ញា​ប្រដេញតាម​បដិវត្តន៍នៃការ​ផ្លាស់​ប្តូរ​ឌីជីថលយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព

នាយករដ្ឋមន្ត្រីវៀតណាមសលោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការជាតិដឹកនាំការផ្លាស់ប្តូរឌីជីថលបានសង្កត់ធ្ងន់យ៉ាងដូច្នេះនៅក្នុងព្រឹត្តិការណ៍អបអរសាទរទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី ១២ តុលា នៅទីក្រុងហាណូយ។

Top