• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang៖ វៀតណាម កំណត់សន្តិសុខអាកាស ចរណ៍ជាភារកិច្ចសំខាន់ពិសេស

តាមលោកឧបនាយករដ្ឋមន្ត្រីថា ក្នុងដំណើរការអភិវឌ្ឍន៍ បញ្ហាសុវត្ថិភាពនិងសន្តិសុខ អាកាសចរណ៍ ជានិច្ចកាលទទួលបានការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធរបស់វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការ គាំទ្រប្រកបដោយប្រសិទ្ធភាពរបស់អង្គការនិងដៃគូអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបើក “សន្និសីទសុវត្ថិភាព និងប្រតិបត្តិការអាកាសចរណ៍ពិភពលោកឆ្នាំ ២០២៣”។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបើក សន្និសីទសុវត្ថិភាព និងប្រតិបត្តិការអាកាសចរណ៍ពិភពលោកឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅនៅទីក្រុង ហាណូយ។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានឲ្យដឹងថា៖ វៀតណាម កំណត់ការធានាសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ជាភារកិច្ចសំខាន់ពិសេស។ តាមលោកឧបនាយករដ្ឋមន្ត្រីថា ក្នុងដំណើរការអភិវឌ្ឍន៍ បញ្ហាសុវត្ថិភាពនិងសន្តិសុខ អាកាសចរណ៍ ជានិច្ចកាលទទួលបានការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធរបស់វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការ គាំទ្រប្រកបដោយប្រសិទ្ធភាពរបស់អង្គការនិងដៃគូអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមរក្សាសន្ទស្សន៍សុវត្ថិភាពប្រតិបត្តិការខ្ពស់ ហើយត្រូវបានផ្តល់វិញ្ញាបនប័ត្រ ប្រតិបត្តិការប្រកបដោយសុវត្ថិភាពដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ។ អំពីភារកិច្ចនាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានឲ្យដឹងថា៖

ភារកិច្ចនិងតម្រូវការសម្រាប់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការធានា សន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍បានល្អ នឹងកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ ដែល ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការ សម្របសម្រួល ទាំងនៅកម្រិតជាតិ តំបន់ និងពិភពលោក។ យើងខ្ញុំ ស្នើឲ្យសមាគម ដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដៃគូអន្តរជាតិបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតស្តង់ដារសុវត្ថិភាពប្រតិបត្តិការ; បង្កើនការតភ្ជាប់ ការចែករំលែកព័ត៌មាន និង បទពិសោធន៍ក្នុងការធានាសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ជាសកល; ស្នើ យ៉ាងសកម្មនូវគំនិតផ្តួចផ្តើម និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការធានាសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម (ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានអញ្ជើញចូលរួម ទិវាបុណ្យ “ពណ៌នានិទាឃរដូវលើទូទាំងមាតុភូមិ” ឆ្នាំ២០២៥។

Top