• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចុះត្រួតពិនិត្យនិងជំរុញវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួនពីរ

នៅការដ្ឋានសាងសង់ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានជូនអំណោយ លើកទឹកចិត្ត និងសួរសុខទុក្ខកម្មាភិបាល កម្មករ និងនិយោជិតដែលចូលរួមក្នុងគម្រោងនេះ ហើយស្នើឲ្យមូលដ្ឋាន វិនិយោគិន អង្គភាពសាងសង់ អង្គភាពពិគ្រោះយោបល់និងឃ្លាំមើល... បន្តអនុវត្តន៍គម្រោងប្រកបដោយប្រសិទ្ធភាព ធានាបាននូវវឌ្ឍនភាព គុណភាព និងបច្ចេកទេសនៃគម្រោងនានា។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពគម្រោង។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha និងក្រុមការងារបានចុះត្រួតពិនិត្យដំណើរការសាងសង់ខ្សែបញ្ជូនអគ្គីសនី ៥០០ គីឡូវ៉ុល (kV) Quang Trach (ខេត្ត Quang Binh) - Quynh Luu (ខេត្ត Nghe An) ចំណុះគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣ Quang Trach - Pho Noi។ នៅការដ្ឋានសាងសង់ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានជូនអំណោយ លើកទឹកចិត្ត និងសួរសុខទុក្ខកម្មាភិបាល កម្មករ និងនិយោជិតដែលចូលរួមក្នុងគម្រោងនេះ ហើយស្នើឲ្យមូលដ្ឋាន វិនិយោគិន អង្គភាពសាងសង់ អង្គភាពពិគ្រោះយោបល់និងឃ្លាំមើល... បន្តអនុវត្តន៍គម្រោងប្រកបដោយប្រសិទ្ធភាព ធានាបាននូវវឌ្ឍនភាព គុណភាព និងបច្ចេកទេសនៃគម្រោងនានា។ គម្រោងខ្សែ ៥០០ kV សៀគ្វី ៣ រួមមានគម្រោងសមាសភាគចំនួន ៤ ដែលមានប្រវែង ៥១៤ គីឡូម៉ែត្រ ដោយមានទុនវិនិយោគសរុបជិត ១ ពាន់លានដុល្លារអាមេរិក។

នាព្រឹកថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអញ្ជើញមកត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន Dien Chau (ខេត្ត Nghe An) - Bai Vot (ខេត្ត Ha Tinh)។ គម្រោងនេះមានប្រវែង ៤៩,៣ គីឡូម៉ែត្រ ទុនវិនិយោគជាង ៥០០ លានដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។

Top