• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long ឆ្លើយសំណួរដេញដោលនៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកទី៣៦ បានបន្ត សកម្មភាពសួរដេញដោល។
លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long ឆ្លើយសំណួរដេញដោល។ (រូបថត៖ quochoi.vn)

ថ្លែងមតិដើម្បីបំភ្លឺបញ្ហាពាក់ព័ន្ធមួយចំនួនក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាល រួមទាំងការដោះស្រាយអំពើរំលោភបំពាន IUU  (សកម្មភាពនេសាទខុសច្បាប់ដែល មិនបានរាយការណ៍) ដើម្បីដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC) នោះ លោក ឧបនាយករដ្ឋមន្ត្រី Le Thanh Long បានបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់ នេះជា ការងារសំខាន់បំផុត៖

មកទល់នឹងពេលនេះ ការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យសកម្មភាពនាវា នេសាទមានវឌ្ឍនភាព ដោយចំនួននាវានេសាទដែលបានដំឡើងឧបករណ៍ឃ្លាំមើល ការធ្វើដំណើរ សម្រេចបានជិត ១០០% ហើយ។ ភាគី EC បន្តវាយតំលៃខ្ពស់ចំពោះ ការសន្យា ការប្តេជ្ញាចិត្តនយោបាយ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការ ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ នាពេលខាងមុខ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី នឹងបន្តដឹកនាំបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានអនុវត្តន៍ឲ្យបានហ្មត់ចត់ ហើយបន្ត ពិភាក្សា និងចលនាបណ្តាប្រទេសជាសមាជិក EC គាំទ្រការដកកាតលឿងសម្រាប់ វៀតណាមក្នុងពេលឆាប់ៗ

អំពីវិស័យវប្បធម៌ កីឡា និងទេសចរណ៍ លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long បានឲ្យដឹងថា នាពេលខាងមុខ រដ្ឋាភិបាលនឹងផ្តោតសំខាន់លើគុណភាពកំណើន និងភាពវិជ្ជាជីវៈនៃវិស័យទេសចរណ៍; បង្កើនការតភ្ជាប់តំបន់ និងការតភ្ជាប់រវាងវិស័យ ទេសចរណ៍ និងវិស័យផ្សេងទៀតក្នុងខ្សែសង្វាក់តម្លៃអភិវឌ្ឍន៍ទេសចរណ៍ ដោយខិតខំ ទទួលភ្ញៀវអន្តរជាតិចំនួន ១៨ លាននាក់មកវៀតណាមនៅឆ្នាំនេះ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top