• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស To Lam ផ្លាស់ប្តូរសារអបអរសាទរក្នុងឱកាសខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន

បក្ស រដ្ឋ និងប្រជាជនវៀតណាមគោរពចងចាំជានិច្ចនូវការសម្របសម្រួល ការជួយឧបត្ថម្ភដ៏មានតម្លៃ និងប្រកបដោយប្រសិទ្ធភាពរបស់បក្ស រដ្ឋ និងប្រជាជនចិនក្នុងដំណាក់កាលប្រវត្តិសាស្ត្រនានា; កំណត់ជារៀងរហូតថា ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយចិន គឺជាគោលជំហរដ៏ខ្ជាប់ខ្ជួន ជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភានិយម និងពិពិធកម្មរបស់វៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam និងអគ្គលេខាបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក Xi Jinping។ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន (ថ្ងៃទី ១៨ ខែមករា ឆ្នាំ ១៩៥០ - ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam និងប្រធានរដ្ឋវៀតណាមលោក Luong Cuong បានផ្លាស់ប្តូរលិខិត/សារទូរលេខអបអរសាទរជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping; នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានផ្លាស់ប្តូរលិខិត/សារទូរលេខអបអរសាទរជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang; ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានផ្លាស់ប្តូរសារទូរលេខអបអរសាទរជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន លោក Zhao Leji; ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានផ្លាស់ប្តូរសារទូលេខ/លិខិតអបអរសាទរជាមួយប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន លោក Wang Huning

លិខិត និងសារទូរលេខអបអរសាទរពីថ្នាក់ដឹកនាំវៀតណាម ដែលផ្ញើរទៅកាន់ថ្នាក់ដឹកនាំចិន មានកថាខណ្ឌដែលសរសេរថា៖ បក្ស រដ្ឋ និងប្រជាជនវៀតណាមគោរពចងចាំជានិច្ចនូវការសម្របសម្រួល ការជួយឧបត្ថម្ភដ៏មានតម្លៃ និងប្រកបដោយប្រសិទ្ធភាពរបស់បក្ស រដ្ឋ និងប្រជាជនចិនក្នុងដំណាក់កាលប្រវត្តិសាស្ត្រនានា; កំណត់ជារៀងរហូតថា ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយចិន គឺជាគោលជំហរដ៏ខ្ជាប់ខ្ជួន ជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភានិយម និងពិពិធកម្មរបស់វៀតណាម។ ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់ មានការប្រែប្រួលយ៉ាងជ្រាលជ្រៅហើយបុព្វហេតុកសាងសង្គមនិយមនៅប្រទេសនីមួយៗ បានឈានចូលដំណាក់កាលដ៏សំខាន់បំផុតនោះ ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យសាស្ត្រ ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។

សារទូរលេខអបអរសាទរពីថ្នាក់ដឹកនាំចិនដែលផ្ញើរមកដល់ថ្នាក់ដឹកនាំវៀតណាម មានកថាខណ្ឌដែលសរសេរថា៖ ចិននិងវៀតណាមគឺជាប្រទេសសង្គមនិយមជិតខាងមិត្តភាព និងជាសហគមន៍ចែករំលែកអនាគតប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ ក្នុងបុព្វហេតុកសាងសង្គមនិយម ប្រទេសទាំងពីររៀនសូត្រពីគ្នាទៅវិញទៅមក ឆ្ពោះទៅមុខជាមួយគ្នា បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចែករំលែកទិសដៅនិងជោគវាសនារួម ក្លាយជាលក្ខណៈច្បាស់លាស់បំផុតនៃទំនាក់ទំនង រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top