• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong លើកទឹកចិត្តបក្សភាគ រដ្ឋបាលនិងប្រជាជន ទីក្រុងហូជីមិញ

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃខ្ពស់ ហើយកោតសរសើររាល់គំរូនៅខ្សែត្រៀមជួរមុខ ដែលត្រៀមខ្លួនជាស្រេចចូលរួមការប្រយុទ្ធ ការពារអាយុជីវិតរបស់ប្រជាជន ព្រមទាំងថ្លែងអំណរគុណចំពោះប្រជាជនគ្រប់ ស្រទាប់គ្រប់វណ្ណៈ បញ្ញាវ័ន្ត សហគមន៍ធុរជននិងសប្បុរសជនទាំងឡាយ ដោយបាននិងកំពុងរួមកម្លាំងកាយចិត្តជាមួយបក្សភាគ រដ្ឋបាលនិងប្រជាជនទីក្រុងក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ។
 

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ (រូបថត៖ VOV)

មុនពេលប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់គណៈកម្មាធិការបក្សទីក្រុងហូជីមិញអំពីផែនការអនុវត្តវិធានការជាបន្ទាន់ដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩  កាលពី ថ្ងៃទី១៦ ខែសីហានោះ លោកអគ្គលេខាបក្សបានជួបសំណេះសំណាលតាមទូរស័ព្ទ ជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញដើម្បីសាកសួរសុខទុក្ខ ព្រមទាំង លើកទឹកចិត្តបក្សភាគ រដ្ឋបាលនិងប្រជាជនទីក្រុងហូជីមិញដោយបានរក្សាឆន្ទៈ មោះមុតប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ក្នុងអំឡុងពេលជាង២ខែកន្លងមកផងដែរ។  

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃខ្ពស់ ហើយកោត សរសើររាល់គំរូនៅខ្សែត្រៀមជួរមុខ ដែលត្រៀមខ្លួនជាស្រេចចូលរួមការប្រយុទ្ធ ការពារអាយុជីវិតរបស់ប្រជាជន ព្រមទាំងថ្លែងអំណរគុណចំពោះប្រជាជនគ្រប់ ស្រទាប់គ្រប់វណ្ណៈ បញ្ញាវ័ន្ត សហគមន៍ធុរជន និងសប្បុរសជនទាំងឡាយ ដោយបាននិងកំពុងរួមកម្លាំងកាយចិត្តជាមួយបក្សភាគ រដ្ឋបាលនិងប្រជាជនទីក្រុងក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យទីក្រុងហូជីមិញបន្តកៀងគរនិងពង្រីកកម្លាំង ប្រភពធនធានទាំងអស់ ជាពិសេសគឺប្រភពធនធានផ្នែកសុខាភិបាល រួបរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត។ លោកអគ្គលេខាបក្សបញ្ជាក់ថា មជ្ឈឹមបក្ស ការិយាល័យនយោបាយ គណៈលេខាអចិន្រ្តៃយ៍ គណៈលេខាជានិច្ចកាល តាមដានយ៉ាងដិតដល់ ហើយប្រកៀកស្មាជាមួយបក្សភាគ រដ្ឋបាលនិងប្រជាជនទីក្រុង ហូជីមិញ ដើម្បីជំនះពុះពារលើដំណាក់កាលលំបាកនេះ នាំឲ្យទីក្រុងវិលត្រឡប់ទៅ រកស្ថានការណ៍ធម្មតាថ្មី ចូលរួមចំណែកនាំឲ្យប្រទេសជាតិទាំងមូលអនុវត្តន៍ប្រកប ដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើក ទី ១៣៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top