នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយ ដើម្បីផ្តល់ យោបល់លើរបាយការណ៍បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៦ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៣ របស់ការិយាល័យនយោបាយនីតិកាលទី ១១ ស្ដីពីទិសដៅ និងភារកិច្ចអភិវឌ្ឍន៍ខេត្ត Nghe An ដល់ឆ្នាំ ២០២០។
ការិយាល័យនយោបាយបានវាយតម្លៃថា ក្រោយរយៈពេលជិត១០ឆ្នាំអនុវត្តន៍ សេចក្តីសម្រេចចិត្ត ខេត្ត Nghe An កំពុងឆ្ពោះទៅមុខជាជំហានៗ ដើម្បីក្លាយជាមជ្ឈ មណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សុខាភិបាល វប្បធម៌ និងកីឡានៃតំបន់ប៉ែក ខាងជើងភូមិភាគកណ្ដាល។ ទោះជាយ៉ាងនេះក្តី ការអភិវឌ្ឍសេដ្ឋកិច្ចនៅតែមិនទាន់ សក្តិសមនឹងសក្តានុពល និងប្រៀបខ្លាំងរបស់ខេត្តនៅឡើយ។ ដូច្នេះ ការិយាល័យ នយោបាយបានឯកភាពចេញផ្សាយសេចក្តីសម្រេចចិត្តថ្មីស្តីពីការកសាង និងការ អភិវឌ្ឍខេត្ត Nghe An ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ក្នុងនោះ កំណត់ គោលដៅថា Nghe An ជាខេត្តរីកចម្រើនបង្គួរក្នុងប្រទេស ដោយមានការអភិវឌ្ឍសេដ្ឋ កិច្ចយ៉ាងលឿន និងប្រកបដោយនិរន្តរភាព ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ នៃតំបន់ដី Nghe; ជាពិសេស ការការពារជាតិ សន្តិសុខ និងអធិបតេយ្យភាពកោះ សមុទ្រត្រូវបានធានាយ៉ាងមុតមាំ មានអង្គការបក្ស និងប្រព័ន្ធនយោបាយរឹងមាំ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“ខ្ញុំស្នើឲ្យចាត់វិធានការរៀបចំ និងដឹកនាំឲ្យបានជាក់លាក់ សកម្ម ប្ដូរផ្ដាច់ និង មានប្រសិទ្ធភាពច្បាស់លាស់។ នៅពេលមានសេចក្ដីសម្រេចចិត្តរបស់ការិយាល័យ នយោបាយ ត្រូវតែបង្កើតការផ្លាស់ប្តូរច្បាស់លាស់។ ខេត្តត្រូវតែមានផែនការសកម្ម ភាព ក្នុងស្មារតីបោះជំហានខ្លាំង ឆ្ពោះទៅឆ្ងាយ”៕