• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលី Tan Bien ខេត្ត Tay Ninh

ឈាបនដ្ឋានយុទ្ធជនពលី Tan Bien គឺជាកន្លែងបញ្ចុះសពយុទ្ធជនពលីជាង ១៥ ពាន់នាក់មកពីទូទាំងប្រទេស។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អុជធូបនៅឈាបនដ្ឋានយុទ្ធជនពលី Tan Bien ខេត្ត Tay Ninh។ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី ៥១ ទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦) នៅព្រឹកថ្ងៃទី ២៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិម បានអញ្ជើញ​មកគោរពអុជធូប ដាក់កម្រងផ្កា ដើម្បីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលី Tan Bien នៅខេត្ត Tay Ninh។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចំណាយរយៈពេលមួយនាទីធ្វើស្មឹងស្មាធិ៍ ដើម្បីបង្ហាញពីការដឹងគុណចំពោះយុទ្ធជនពលីដែលបានប្រយុទ្ធ និងពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ។

ឈាបនដ្ឋានយុទ្ធជនពលី Tan Bien គឺជាកន្លែងបញ្ចុះសពយុទ្ធជនពលីជាង ១៥ ពាន់នាក់មកពីទូទាំងប្រទេស។ ផ្នូរយុទ្ធជនពលីនីមួយៗ គឺជាវីរចម្រៀងដ៏អមតៈ ដែលចារឹកស្មារតីស្នេហាជាតិ ឆន្ទៈប្រយុទ្ធ និងពលីកម្មដ៏ថ្លៃថ្លាដើម្បីមាតុភូមិ៕

តាម​ vovworld.vn/km-KH

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top