• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នារសៀលថ្ងៃទី ១៩ សីហា នៅទីក្រុងប៉េកាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang)។
  លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនិងលោកនាយករដ្ឋមន្រ្តី លី ឈាំង។ (រូបថត៖ VOV)  
  (រូបថត៖ VOV)  

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនិងលោកនាយករដ្ឋមន្រ្តី លី ឈាំង បានឯកភាពថានឹងខិតខំប្រឹងប្រែងលើកកំពស់ទំនុកចិត្តខាងនយោបាយ និងសេដ្ឋកិច្ច កសាង "សហគមន៍ចែករំលែកអនាគតប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ" ឲ្យមានប្រសិទ្ធភាព នាំទំនាក់ទំនងទ្វេភាគីឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី; រក្សាជំនួបប្រា ស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ជាប្រចាំ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋាភិបាល រដ្ឋសភា/សភាប្រជាជន រណសិរ្សមាតុភូមិ/សភាប្រឹក្សា នយោបាយប្រជាជន នៃប្រទេសទាំងពីរ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សំខាន់ៗដូចជា៖ ការទូត ការពារជាតិ និងសន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការជាក់ ស្តែង ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែធំធេងបន្ថែមទៀត; ជំរុញកិច្ចសហប្រតិបត្តិ ការមូលដ្ឋាន និងការជួបប្រាស្រ័យប្រជាជន រៀបចំបានល្អនូវសកម្មភាពរំលឹកខួបលើក ទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន (១៩៥០ - ២០២៥); រក្សាការសម្របសម្រួល កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងយន្តការ និងវេទិកាពហុភាគីនានា។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ ចិនបន្តបើកទ្វារទីផ្សារ សម្រាប់កសិផលប្រកបដោយគុណភាពខ្ពស់របស់វៀតណាម បង្កើតលក្ខខណ្ឌសម្រាប់ វៀតណាមក្នុងការបង្កើតស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Chongqing និង ការិយាល័យពន្លឿនពាណិជ្ជកម្មប្រចាំនៅចិន; ជំរុញគម្រោងវិនិយោគនៅវៀតណាម; ឆាប់អនុវត្តន៍ជាសាកល្បងនូវច្រកទ្វារព្រំដែនឆ្លាតវៃ; ជំរុញកិច្ចសហប្រតិបត្តិការក្នុង វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល និង កសិកម្មបច្ចេកវិទ្យាខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងទេស ចរណ៍; អនុវត្តន៍កិច្ចសហប្រតិបត្តិការឱ្យបានល្អក្នុងការបង្ការ ទប់ទល់នឹងគ្រោះមហន្ត រាយធម្មជាតិ ការផ្តល់ជំនួយសង្គ្រោះ និងការឆ្លើយតបបន្ទាន់។

លោកនាយករដ្ឋមន្ត្រី លី ឈាំង បានស្នើឲ្យ ភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនង អ្នកជិតខាង ចំណងមិត្តភាព ជំរុញសកម្មភាពជួបប្រាស្រ័យរវាងប្រជាជន និងជំនាន់ វ័យក្មេងនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាល វិជ្ជាជីវៈ លើកកំពស់តួនាទីរបស់វិមានមិត្តភាពវៀតណាម-ចិន; ត្រៀមខ្លួនជាស្រេច ពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។

ភាគីទាំងពីរបានឯកភាពរួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យ បានសមហេតុផល រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ ពង្រឹងបរិយាកាសអំណោយ ផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ ភាគីទាំងពីរអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមជាន់ខ្ពស់ និង កិច្ច ព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាមនិងចិន; គោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់គ្នាទៅវិញទៅមក; លើកកំពស់ប្រសិទ្ធភាពនៃយន្តការចរចាលើបញ្ហាដែនសមុទ្រ; គ្រប់គ្រងស្ថានការណ៍នៅសមុទ្រឲ្យបានល្អ រក្សាសន្ទុះអភិវឌ្ឍន៍ស្ថិរភាព និងវិជ្ជមាននៃ ទំនាក់ទំនងទ្វេភាគី ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top