• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បន្តផ្លាស់ប្ដូរថ្មីជាមូលដ្ឋាននូវការត្រិះរិះអំពីកិច្ចការជនជាតិនិងគោលនយោបាយជនជាតិ

កាលពីរសៀល ថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួមនិងដឹកនាំជំនួបសំណេះសំណាលជាមួយគណៈប្រតិភូសមាជិកសភានីតិកាលទី ១៦ ដែលជាជនជាតិភាគតិច។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងក្នុងជំនួប។ (រូបថត៖ VOV)

ថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យបន្តផ្លាស់ប្ដូរថ្មីជាមូលដ្ឋាននូវការត្រិះរិះអំពីកិច្ចការជនជាតិ និងគោលនយោបាយជនជាតិ ដោយផ្តោតមិនត្រឹមតែលើការជួយឧបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្ដូរទៅការបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ហើយប្រគល់ឱកាសឱ្យប្រជាជនឈានឡើងទៀតផង។ គោលដៅមិនគ្រាន់តែបញ្ឈប់នៅការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងលើការបង្កើនប្រាក់ចំណូល ការលើកស្ទួយជីវភាពរស់នៅប្រកបដោយចីរភាព ការបង្រួមគម្លាតអភិវឌ្ឍន៍ និងការធានាសមភាពពិតប្រាកដទៀតផង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា៖

“ចាំបាច់ត្រូវលើកកំពស់ឫទ្ធានុភាព លក្ខណៈវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងសកម្មភាព។ សមាជិកសភាត្រូវតែហ៊ាននិយាយ ហ៊ានលើកសំណើរ ហ៊ានទទួលខុសត្រូវ ហើយដោះស្រាយបញ្ហាដែលពួកគេស្នើឡើងដល់ទីបញ្ចប់។ ប្រសិទ្ធភាពការងារ មិនត្រឹមតែត្រូវបានបង្ហាញនៅក្នុងសាលប្រជុំប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាស់វែងដោយការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងជីវភាពរបស់ប្រជាជនផងដែរ។ ខ្ញុំក៏ស្នើឲ្យ ក្រុមប្រឹក្សាជនជាតិ បន្តពង្រីកតួនាទីជាសេនាធិការយុទ្ធសាស្ត្រ មិនត្រឹមតែបញ្ឈប់នៅត្រឹមការត្រួតពិនិត្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវស្រាវជ្រាវ ស្នើឡើង និងដឹកនាំគោលនយោបាយយ៉ាងសកម្ម; រកឃើញដោយទាន់ពេលវេលានិងស្នើឡើងដំណោះស្រាយចំពោះបញ្ហាកកស្ទះខាងស្ថាប័ន ជាពិសេសនៅក្នុងការរៀបចំការអនុវត្ត ដើម្បីឱ្យក្រុមប្រឹក្សា ពិតជាស្ពានតភ្ជាប់រវាងការអនុវត្តជាក់ស្ដែងនៅតំបន់ជនជាតិភាគតិច និងដំណើរការកសាងគោលនយោបាយរបស់រដ្ឋសភា”៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top