• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញជាអធិបតីក្នុងសន្និសីទគណៈកម្មាធិការយោធាមជ្ឈិមលើកទី ១៣ អាណត្តិ ២០២០ - ២០២៥

ថ្លែងសេចក្ដីសន្និដ្ឋាននៅសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានស្នើបន្តរៀបចំអង្គភាពយោធាមូលដ្ឋាន និងកងទ័ពការពារព្រំដែនតាមគោលជំហររបស់បក្សនិងរដ្ឋ; ធានាបាននូវភាព “សកម្ម បង្រួម រឹងមាំ" សមត្ថភាពនិងប្រសិទ្ធភាព។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញជាអធិបតីក្នុងសន្និសីទគណៈកម្មាធិការយោធាមជ្ឈិមលើកទី ១៣ អាណត្តិ ២០២០ - ២០២៥។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២ ខែមេសា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងសន្និសីទគណៈកម្មាធិការយោធាមជ្ឈិមលើកទី ១៣ ដើម្បីពិនិត្យ និងផ្តល់យោបល់លើគម្រោងរៀបចំកម្លាំងយោធាមូលដ្ឋាន “សកម្ម បង្រួម រឹងមាំ” បំពេញតាមតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។ អញ្ជើញចូលរួមផងដែរ មានវត្តមានប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក ហ្វាម មិញជីញ។

ថ្លែងសេចក្ដីសន្និដ្ឋាននៅសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានស្នើបន្តរៀបចំអង្គភាពយោធាមូលដ្ឋាន និងកងទ័ពការពារព្រំដែនតាមគោលជំហររបស់បក្សនិងរដ្ឋ; ធានាបាននូវភាព “សកម្ម បង្រួម  រឹងមាំ" សមត្ថភាពនិងប្រសិទ្ធភាព។ លោកអគ្គលេខាបក្សក៏បានស្នើឱ្យរៀបចំបញ្ជាការដ្ឋានយោធាខេត្ត និងកងទ័ពការពារព្រំដែនខេត្ត ទៅតាមខេត្តដែលបានរួមបញ្ចូលគ្នា។ ដំណើរការកែសម្រួលមានលក្ខណៈទូលំទូលាយ ស៊ីសង្វាក់គ្នា និងស្របតាមគោលមាគ៌ាការពារជាតិដោយប្រជាជនទាំងមូល យុទ្ធសាស្ត្រការពារមាតុភូមិ និងយុទ្ធសាស្ត្រការពារព្រំដែនជាតិ។ ទន្ទឹមនឹងនោះ កសាងអង្គភាពយោធាមូលដ្ឋាន កងទ័ពការពារព្រំដែនខេត្តឲ្យកាន់តែចំណាន ទំនើប មានរចនាសម្ព័ន្ធអង្គភាពដ៏សមស្រប បំពេញតាមតម្រូវការនៃភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top