នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ អញ្ជើញចូលរួមមនិងថ្លែងសុន្ទរកថានៅឯហាសន្និបាត បក្សភាគ នៃបណ្ដាស្ថាប័នបក្សមជ្ឈិម លើកទី ១ អាណត្តិ ២០២៥-២០៣០ នៅទីក្រុង ហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់លើ ទិសដៅសំខាន់ៗចំនួន ៤ ដើម្បីឲ្យបក្សភាគផ្តោតសំខាន់លើការដឹកនាំ និងលើក កំពស់គុណភាពនៃការងារធ្វើសេនាធិការយុទ្ធសាស្ត្រ បំពេញតាមតម្រូវការកាន់តែខ្ពស់ នៃការងារដឹកនាំរបស់មជ្ឈិមបក្សក្នុងស្ថានភាពថ្មី៖
“ត្រូវយកចិត្តទុកដាក់ពិសេសដល់ការរក្សា និងលើកកម្ពស់សាមគ្គីភាព ឯកភាព ក្នុងបក្សភាគ និងធំជាងនេះទៅទៀតគឺសាមគ្គីភាព និងឯកភាពក្នុងបក្សទាំងមូល ដើម្បី ធ្វើជាស្នូលក្នុងការរក្សាបាននូវសាមគ្គីភាព ឯកភាពក្នុងប្រព័ន្ធនយោបាយ និងសង្គម ទាំងមូល។ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍អំពីការរៀបចំនិងប្រជុំជីវភាព របស់បក្ស; ពង្រីកប្រជាធិបតេយ្យ ដោយដើរទន្ទឹមគ្នានឹងការរក្សាវិន័យបក្ស និងវិន័យ រដ្ឋ; ផ្លាស់ប្ដូរថ្មី និងលើកកំពស់គុណភាពនៃការប្រជុំជីវភាពរបស់សាខាបក្ស។ ផ្តោតលើ ការរក្សាយ៉ាងតឹងរឹងនូវវិន័យ បង្កើនការកំញើញ បង្ការទប់ស្កាត់ករណីរំលោភបំពាន; ផ្លាស់ប្តូរវិធីសាស្រ្តត្រួតពិនិត្យ និងឃ្លាំមើលរបស់បក្សពី "អកម្ម" ទៅ "សកម្ម" ដោយ ធានាថា មិនមាន "កន្លែងងងឹត" ឬ "ចន្លោះប្រហោង" ដែលការងារត្រួតពិនិត្យ ឃ្លាំមើល មិនអាចទៅដល់បាន។ បណ្ដាស្ថាប័នបក្សត្រូវធ្វើជាគំរូក្នុងការបង្ការទប់ស្កាត់អំពើ ពុករលួយ ភាពអវិជ្ជមាន ផលប្រយោជន៍បក្សពួក ការិយាធិបតេយ្យ ឃ្លាតឆ្ងាយពី ប្រជាជន។ ត្រូវតែរក្សាក្បាលម៉ាស៊ីនបក្សឱ្យពិតជាស្អាតស្អំ ចំណាន បង្រួម និងមានប្រសិទ្ធភាព”៕