ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដូន និងប្រធានរដ្ឋសភាឡាវ លោក សាយស៊ុមផន ភូមិវិហាន់; ធ្វើជាសាក្សីក្នុងពិធីប្រគល់-ទទួលឯកសារសហប្រតិបត្តិការ; ជូនដំណឹងពីលទ្ធផលនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម; ទស្សនាស្ថានទូតវៀតណាមប្រចាំនៅឡាវ និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅឡាវ; ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនអនាមិក; ចូលរួមពិធីចងអំបោះដៃ; ចូលរួមពិធីលៀងសាយភោជន៍ថ្នាក់រដ្ឋដែលរៀបចំដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ បានជួបជាមួយលោក សុនសៃ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីឡាវ; ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានជួបជាមួយលោក សាយស៊ុមផន ភូមិវិហាន់ ប្រធានរដ្ឋសភាឡាវ; ថ្នាក់ដឹកនាំនៃក្រសួង និងស្ថាប័នមួយចំនួននៃប្រទេសទាំងពីរក៏បានជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរព័ត៌មាន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ៕






