• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តដាក់ឡាក់

នារសៀលថ្ងៃទី ១១ ខែកុម្ភៈ លោកអគ្គលេខាបក្ស តូ ឡឹម បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តដាក់ឡាក់ ក្នុងឱកាសត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ មមី អដ្ឋស័ក ២០២៦។ ជំនួបនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតជាមួយឃុំនិងសង្កាត់ចំនួន១០២ នៅក្នុងខេត្ត។
លោកអគ្គលេខាបក្ស តូ ឡឹម ជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តដាក់ឡាក់។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗដែលមូលដ្ឋានត្រូវផ្តោតការយកចិត្តទុកដាក់និងអនុវត្តន៍នៅពេលខាងមុខ រួមទាំងការផ្លាស់ប្តូរថ្មីជាមូលដ្ឋាននូវការត្រិះរិះអភិវឌ្ឍន៍ ចាប់ពីការគ្រប់គ្រងតំបន់ទៅជាការស្ថាបនាលំហអភិវឌ្ឍន៍យុទ្ធសាស្ត្រ៖

“កសាងគំរូកំណើនថ្មី ឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័ស ប៉ុន្តែមានគុណភាពខ្ពស់ មានជម្រៅ និងភាពធន់ខ្ពស់ ដោយផ្អែកលើការរៀបចំលំហូរអភិវឌ្ឍន៍ឡើងវិញ។ ត្រូវតែប្ដេជ្ញាចិត្តផ្លាស់ប្តូរគំរូ ពីការពឹងផ្អែកលើការធ្វើអាជីវកម្មធនធាន និងកសិកម្មឆៅ ទៅជាការដំឡើងកម្រិតខ្សែសង្វាក់តម្លៃ ដោយយកឧស្សាហកម្មកែច្នៃស៊ីជម្រៅ ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ដែលមានគុណភាពខ្ពស់ និងសេដ្ឋកិច្ចឌីជីថល ធ្វើជាកម្លាំងចលករ”។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួប។ (រូបថត៖ VNA)

លោកអគ្គលេខាបក្សក៏បានស្នើឱ្យខេត្តដាក់ឡាក់ផ្តោតលើការធានាការពារជាតិ និងសន្តិសុខឱ្យបានរឹងមាំ រក្សាស្ថិរភាពនយោបាយសង្គមក្នុងគ្រប់ស្ថានភាពទាំងអស់ ដោយចាត់ទុកនេះជាមូលដ្ឋានគ្រឹះដែលមិនអាចជំនួសបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសបន្តកសាងក្បាលម៉ាស៊ីនដឹកនាំដែលធ្វើសកម្មភាព មានវិន័យ សុចរិតភាព និងទទួលខុសត្រូវដល់ទីបំផុត ស្របតាមស្មារតីនៃមហាសន្និបាតលើកទី១៤របស់បក្ស៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top