ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកស្រីឯកអគ្គរាជទូត ជា គឹមថា និងស្ថានទូតកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នបក្ស រដ្ឋ ក្រសួង វិស័យ មូលដ្ឋាន និងការតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។ លោកអគ្គលេខាបក្សជឿជាក់ថា នៅពេលវិលត្រឡប់ទៅកម្ពុជាវិញ លោកស្រីឯកអគ្គរាជទូតនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការរក្សា និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជាមានគោលដៅអភិវឌ្ឍន៍ស្រដៀងគ្នា ហើយបានស្នើថា ប្រទេសទាំងពីរចាំបាច់ត្រូវពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍
ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឆាប់សម្រេចបានកម្រិត ២០ ពាន់លានដុល្លារអាមេរិកដូចគោលដៅដែលបានដាក់ចេញ។ លើសពីនេះ ប្រទេសទាំងពីរបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ រួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពនៃប្រទេសទាំងពីរ និងតំបន់ផងដែរ៕






