• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម

ក្នុងនាមគណៈកម្មាធិការយោធាមជ្ឈិម លោកអគ្គលេខាបក្ស តូ ឡឹម បានយល់ស្របនឹងខ្លឹមសារនៃកម្មវិធីសកម្មភាព គោលដៅ ភារកិច្ច និងកម្មវិធីជាក់លាក់នានា។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៣០ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិមបានបើកកិច្ចប្រជុំដើម្បីពិចារណា និងអនុម័តលើខ្លឹមសារបំពេញបន្ថែមនូវកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការយោធាមជ្ឈិមស្ដីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគកងទ័ពលើកទី១២ អាណត្តិ២០២៥-២០៣០ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំនៅកិច្ចប្រជុំ។

ក្នុងនាមគណៈកម្មាធិការយោធាមជ្ឈិម លោកអគ្គលេខាបក្ស តូ ឡឹម បានយល់ស្របនឹងខ្លឹមសារនៃកម្មវិធីសកម្មភាព គោលដៅ ភារកិច្ច និងកម្មវិធីជាក់លាក់នានា។ លោកអគ្គលេខាបក្ស បានចាត់តាំងឲ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម ដឹកនាំស្ថាប័នពាក់ព័ន្ធប្រមូលផ្ដុំយ៉ាងពេញលេញនូវមតិយោបល់របស់គណៈប្រតិភូ និងគណៈកម្មាធិការយោធាមជ្ឈិម សុក្រិតខ្លឹមសារបំពេញបន្ថែមនូវកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការយោធាមជ្ឈិម ហើយដាក់ជូនលេខារងគណៈកម្មាធិការយោធាមជ្ឈិម ចុះហត្ថលេខានិងចេញផ្សាយ ដើម្បីឱ្យស្ថាប័ននិងអង្គភាពនានាអនុវត្តន៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង ផ្នែក​និងមូលដ្ឋាននានា​របស់​វៀតណាម​និង​ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីអគ្គលេខាបក្ស ជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​។

Top