• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩

នាព្រឹកថ្ងៃទី ៨ ខែធ្នូ នៅទីក្រុង Can Tho អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក តូ ឡឹម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីរបស់កងកម្លាំង ប្រដាប់អាវុធនៃយោធភូមិភាគទី ៩ (ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៥ - ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥) និងទទួលកិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញត្រួតពលកិត្តិយសនៃយោធភូមិភាគទី ៩។ (រូបថត៖ VNA)
ដោយអបអរសាទរចំពោះសមិទ្ធផលរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩ ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ភារកិច្ចការពារមាតុភូមិ ភារកិច្ចកសាងកងទ័ពនិយាយរួម និងរបស់យោធភូមិភាគទី ៩ និយាយដោយឡែក កំពុងដាក់ចេញនូវតម្រូវការកាន់តែខ្ពស់នៅក្នុងបរិបទនៃបញ្ហា ប្រឈមថ្មីៗជាច្រើន។ នៅពេលខាងមុខ លោកអគ្គលេខាបក្សបានស្នើថា៖
 
“ផ្តោតសំខាន់លើការកសាងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ ប្រកប ដោយលក្ខណៈបដិវត្តន៍ វិជ្ជាជីវៈ ចំណាន ទំនើប ដោយយកការកសាងនយោបាយជា មូលដ្ឋានដើម្បីលើកកំពស់គុណភាពទូទៅ និងកម្លាំងប្រយុទ្ធ។ ផ្តោតលើការផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាពនៃការហ្វឹកហ្វឺនប្រយុទ្ធ ហាត់ពត់លត់ដំលើកកំពស់ឫទ្ធានុភាព កម្លាំងកាយសម្បទា កម្រិតបច្ចេកទេសនិងយុទ្ធវិធី; ធ្វើម្ចាស់អាវុធ ឧបករណ៍សម្ភារៈ ជាពិសេសអាវុធថ្មី និងទំនើប ត្រៀមខ្លួនរួចជាស្រេចនៅគ្រប់លក្ខខណ្ឌ និងស្ថានភាព។ នៅក្នុងលំហអភិវឌ្ឍន៍ថ្មី ស្ថានភាព និងភារកិច្ចថ្មីៗ ចាំបាច់ត្រូវយកចិត្តទុកដាក់ពិសេស ចំពោះការលើកកំពស់កម្រិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់កងទ័ពក្នុងការងារហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធ”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top