អគ្គលេខាបក្ស លោក តូ ឡឹម ចុះត្រួតពិនិត្យគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។ រូបថត៖ Van Hieu/VOV
នៅក្នុងសម័ប្រជុំការងារ អគ្គលេខាបក្ស លោក តូ ឡឹម បានកោតសរសើរយ៉ាងខ្លាំងចំពោះបណ្តាក្រសួងនិងផ្នែកពាក់ព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏លេចធ្លោ ហើយជាលើកដំបូងធានាវឌ្ឍនភាពនៃគម្រោងនេះ ក្នុងនោះផ្លូវហោះហើរនិងផ្លូវចរាចរណ៍លេខ ១ បានបញ្ចប់ការសាងសង់និងបំពេញលក្ខខណ្ឌហោះហើរបច្ចេកទេស ហើយស្ថានីយបានឈានដល់ ៦០% នៃតម្លៃកិច្ចសន្យា ដែលអាចបញ្ចប់ជាស្ថាពរនៅមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំនេះ។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ពិសេសនៃគម្រោងនេះ លោកអគ្គលេខាបក្សបានថ្លែងថា៖ “អាកាសយានដ្ឋានអន្តរជាតិ Long Thanh ត្រូវតែសាងសង់ និងដំណើរការដោយស្មារតីនៃការយកឈ្នះលើភាពខុសគ្នា ដើរជួរមុខ និងជាគំរូថ្មីនៃហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើប ប្រកបដោយនិរន្តរភាព និងឆ្លាតវៃ។ គោលដៅគឺនាំអាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្លាយជាគោលដៅអាកាសចរណ៍ដ៏ទាក់ទាញបំផុតនៅអាស៊ីអាគ្នេយ៍ ដែលអាចប្រៀបធៀបបាន និងលើសពីអាកាសយានដ្ឋានឈានមុខគេនៅក្នុងតំបន់”។
ដើម្បីសម្រេចបាននូវគោលដៅខាងលើ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យបណ្តាក្រសួង ផ្នែក និងវិនិយោគិនសម្របសម្រួលគ្នាក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យមួយដើម្បីវាយតម្លៃការប្រកួតប្រជែងអន្តរជាតិរបស់អាកាសយានដ្ឋាន Long Thanh ដោយយកចិត្តទុកដាក់ជាពិសេសចំពោះកត្តាចំនួនបី រួមមាន៖ គុណភាពសេវាកម្ម និងបទពិសោធន៍របស់អ្នកដំណើរ; ផលិតភាព និងប្រសិទ្ធភាពប្រតិបត្តិការ; កម្រិតនៃការតភ្ជាប់ និងសមត្ថភាពដឹកជញ្ជូននៅក្នុងបណ្តាញអាកាសចរណ៍ក្នុងតំបន់៕








