ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឹម៖ បំផុសសេចក្តីប្រាថ្នារបស់ប្រជាជាតិដើម្បីឈានទៅមុខដោយបញ្ញានិងភាពច្នៃប្រឌិត
នាព្រឹកថ្ងៃទី ៧ ខែមករា នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញធ្វើជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម ស្តីពីការតាក់តែងសេចក្តីសម្រេចចិត្តចំនួនពីរ សម្រាប់ដាក់ជូនសន្និបាតមជ្ឈិមនីតិកាលទី ១៤ (សេចក្តីសម្រេចចិត្តស្តីពីការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍ប្រទេសជាតិដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; សេចក្តីសម្រេចចិត្តស្តីពីដំណោះស្រាយយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើន ២ ខ្ទង់ ដោយផ្សាភ្ជាប់នឹងការបង្កើតគំរូកំណើនថ្មី)។ ថ្លែងនៅជំនួបធ្វើការ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់លើតម្រូវការថា៖
“ចាំបាច់ត្រូវច្បាមជាប់និងធ្វើស្ថាប័នភាវូបនីយកម្មនូវទស្សនៈរបស់បក្សអំពីគោលដៅនានាដែលបានបញ្ជាក់នៅក្នុងសេចក្តីព្រាងឯកសារ ដាក់ជូនមហាសន្និបាតលើកទី ១៤ របស់បក្ស។ កំណត់ខ្លឹមសារនៃសេចក្តីសម្រេចចិត្តទាំងពីរនេះជាខ្លឹមសារ សំខាន់ ដើម្បីអនុវត្តន៍ភ្លាមៗនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៤។ ត្រូវធានានូវលក្ខណៈអាចធ្វើទៅបានខ្ពស់ ដោយភ្ជាប់ទៅនឹងផែនទីបង្ហាញផ្លូវ ជំហាន និងធនធានសម្រាប់ការអនុវត្ត។ សេចក្តីសម្រេចចិត្តត្រូវតែអំពាវនាវ បំផុសគំនិត បង្កើតការស្រុះចិត្តគំនិតខ្ពស់នៅក្នុងបក្សទាំងមូល និងប្រព័ន្ធនយោបាយ ក៏ដូចជាការស្រុះចិត្តគំនិតក្នុងសង្គម ហើយបំផុសសេចក្ដីប្រាថ្នារបស់ប្រជាជាតិដើម្បីឈានទៅមុខដោយបញ្ញានិងភាពច្នៃប្រឌិត”។
លោកអគ្គលេខាបក្សក៏បានតម្រូវឱ្យកំណត់យ៉ាងច្បាស់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាកម្លាំងចលករចម្បងនៃគំរូអភិវឌ្ឍន៍ថ្មី គំរូកំណើនថ្មី និងជាធាតុផ្សំជាមូលដ្ឋានបំផុតក្នុងការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់រយៈពេលវែង។ ក្នុងពេលជាមួយគ្នានោះ ត្រូវតែកំណត់ថាមនុស្សគឺជាធនធានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលជាមជ្ឈមណ្ឌល ជាប្រធានបទ និងជាគោលដៅនៃការអភិវឌ្ឍ៕







