• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ ខុទ្ទកាល័យមជ្ឈិមបក្សត្រូវតែជាខួរក្បាលរបស់គណៈកម្មាធិការមជ្ឈិមបក្ស

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំសន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចការងារឆ្នាំ ២០២៥ របស់ខុទ្ទកាល័យមជ្ឈិមបក្ស។
  លោកអគ្គលេខា តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ (រូបថត៖ VOV)  

ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ លោកអគ្គលេខា តូ ឡឹម បានស្នើឲ្យខុទ្ទកាល័យមជ្ឈិមបក្ស ត្រូវតែខិតខំប្រឹងប្រែងដើម្បីពិតជាទីភ្នាក់ងារសេនាធិការជាយុទ្ធសាស្ត្រ សំងាត់ និងជា ខួរក្បាល របស់គណៈកម្មាធិការមជ្ឈិមបក្ស ដោយផ្ទាល់ជាការិយាល័យនយោបាយ និងគណៈលេខា ដែលជាទីកន្លែងបង្កើតនិងដាក់ពង្រាយសេចក្ដីសម្រេចសំខាន់របស់បក្ស។ លោកអគ្គលេខាបក្ស តូ ឡឹម មានប្រសាសន៍ថា៖

ត្រូវតែច្បាមជាប់នូវភារកិច្ចសំខាន់ៗចំនួន ៣ របស់បក្សក្នុងឆ្នាំ ២០២៥ (បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ របស់មជ្ឈិម; ពន្លឿនការអនុវត្តគោលដៅ និងភារកិច្ចនៃ អាណត្តិមហាសន្និបាតលើកទី ១៣; រៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងត្រៀម លក្ខខណ្ឌឱ្យបានល្អដើម្បីរៀបចំមហាសន្និបាតបក្សលើកទី១៤ប្រកបដោយជោគជ័យ)។ ខ្ញុំស្នើឱ្យទីភ្នាក់ងារនានាឆាប់បង្ហើយការបូកសរុប និងការវាយតម្លៃចំពោះការអនុវត្តសេចក្ដីសម្រេចចិត្ត សារាចរណ៍ និងសេចក្តីសន្និដ្ឋាន ចាប់ពីដើមមហាសន្និបាតលើកទី១៣ មក; ផ្សារភ្ជាប់នឹងការពិនិត្យឡើងវិញនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ដើម្បីមើលថា តើមានគោលនយោបាយណាដែលមិនទាន់បានអនុវត្តន៍ ដើម្បីផ្ដល់ប្រឹក្សាលើការអនុវត្តក្នុងឆ្នាំចុងក្រោយនៃអាណត្តិមហាសន្និបាត

តាម VOV5 - វិទ្យុសំឡេងវៀតណាម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top