• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ កម្មាភិបាលមូលដ្ឋានដើរតួនាទីគន្លឹះក្នុងការអនុវត្តគោលនយោបាយឲ្យបានត្រឹមត្រូវនិងចំគោលដៅ

នាព្រឹកថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈចាត់តាំងមជ្ឈិមស្តីពីដំណោះស្រាយដើម្បីលើកកំពស់គុណភាពកម្មាភិបាលថ្នាក់មូលដ្ឋាន។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖  VNA)

អញ្ជើញធ្វើសន្និដ្ឋាននៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស បានអះអាងថា កម្មាភិបាលថ្នាក់មូលដ្ឋាន និងគុណភាពកម្មាភិបាល ដើរតួនាទីគន្លឹះក្នុងការអនុវត្តគោលនយោបាយឲ្យបានត្រឹមត្រូវនិងចំគោលដៅ ព្រមទាំងបញ្ជាក់ផងដែរថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលថ្មី ជាមួយនឹងការជំរុញការធ្វើវិមជ្ឈការនិងការផ្ទេរអំណាចរហូតដល់ថ្នាក់មូលដ្ឋាន ដូច្នេះការកែលម្អគុណភាពកម្មាភិបាលថ្នាក់មូលដ្ឋានគឺមានអត្ថន័យដ៏សែនសំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA)

“គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ត្រូវកំណត់ការកែលម្អគុណភាពកម្មាភិបាលមូលដ្ឋាន គឺជា របកគំហើញមួយក្នុងការបង្កើនសមត្ថភាពដឹកនាំ កាន់អំណាច និងកម្លាំងប្រយុទ្ធរបស់អង្គការបក្ស ក៏ដូចជាប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋរបស់មូលដ្ឋាន ហើយដាក់បញ្ចូលខ្លឹមសារនេះទៅក្នុងកម្មវិធីការងារសម្រាប់អាណត្តិទាំងមូល ជារៀងរាល់ឆ្នាំ និងក្នុងផែនការត្រួតពិនិត្យផងដែរ។ គណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ ស្ថាប័នកិច្ចការផ្ទៃក្នុង និងគណៈកម្មាធិការបក្ស សម្របសម្រួលក្នុងការកសាងក្របខ័ណ្ឌសមត្ថភាពសម្រាប់មុខតំណែងការងារ ជួរកម្មាភិបាលបុគ្គលិកថ្នាក់មូលដ្ឋាន; ពិនិត្យនិងបែងចែកជួរបុគ្គលិកដែលមានស្រាប់ឡើងវិញ កំណត់ចន្លោះប្រហោងខាងសមត្ថភាព បង្កើតផែនការបណ្តុះបណ្តាល ផ្ដល់អាទិភាពដល់ការសាកល្បងនៅក្នុងតំបន់ទីក្រុង ជនបទ តំបន់ភ្នំ ព្រំដែន និងកោះសមុទ្រមួយចំនួន ដើម្បីកែលម្អគំរូ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ។ បន្ទាប់មក នឹងធ្វើការបូកសរុប ពង្រីកនិងចម្លងបន្ថែមទៀត”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

កាលពីរសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រទេសវៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ ផ្សេងៗទៀត។

Top