ព័ត៌មាន
លោកអគ្គលេខាបក្សតូ ឡឹម៖ ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជាឱកាសប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវរបស់អាជីវកម្មនីមួយៗទៀតផង
អញ្ជើញថ្លែងមតិនៅវេទិកា
អគ្គលេខាបក្ស លោក តូ
ឡឹមបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកនិងតួនាទីរបស់សហគ្រាសឌីជីថលវៀតណាមក្នុងការបង្កើតផលិតផលនិងដំណោះស្រាយប្រកបដោយការច្នៃប្រឌិត
រួមចំណែកជំរុញយ៉ាងខ្លាំងនូវដំណើរការប្រែក្លាយឌីជីថលជាតិ លើកកម្ពស់គុណភាពកំណើននិងលើកកម្ពស់ជីវភាពប្រជាជន។
លោកអគ្គលេខាបក្សក៏បានចង្អុលបង្ហាញនូវដែនកំណត់ដែលចាំបាច់ត្រូវជម្នះដើម្បីធានាការអភិវឌ្ឍដ៏រឹងមាំនៃបច្ចេកវិទ្យាឌីជីថល
និងសហគ្រាសបច្ចេកវិទ្យាឌីជីថលជាតិ។ លោកអគ្គលេខាបក្សតូ ឡឹមបានស្នើរថា៖ “ចាំបាច់ត្រូវបង្កើនគោលនយោបាយដើម្បីទាក់ទាញធនធានមនុស្សមានទេពកោសល្យបច្ចេកវិទ្យាខ្ពស់
បង្កើតបរិយាកាសការងារដ៏គួរឱ្យទាក់ទាញ
ឧបត្ថម្ភការស្រាវជ្រាវវិទ្យាសាស្ត្រនិងការច្នៃប្រឌិត តាមនោះ
បង្កើនសមត្ថភាពក្នុងស្រុកនិងបង្កើតអាជីវកម្មមានបច្ចេកវិទ្យាឌីជីថលឈានមុខគេ។
ជាមួយគ្នានោះ កសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឌីជីថលប្រកបដោយនិរន្តរភាព។
ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឌីជីថល
ជាមួយនឹងការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងអាជីវកម្ម សាកលវិទ្យាល័យ
វិទ្យាស្ថានស្រាវជ្រាវនៃអង្គការឧបត្ថម្ភជំរុញគំនិតផ្តួចផ្តើមភាពជាដៃគូសាធារណៈនិងឯកជន
និងទាក់ទាញធនធានពីអាជីវកម្ម”។
លោកអគ្គលេខាបក្សក៏បានស្នើឲ្យបង្កើតនិងអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថលជាបណ្តើរៗ
ដូចជារដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៕