• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)៖ រួបរួមគ្នា ដើម្បីយកឈ្នះជំងឺរាតត្បាត COVID-១៩!

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong) 


ប្រឈមមុខនឹងស្ថានភាពជំងឺរាតត្បាត COVID-១៩ ដែលបន្តរាលដាលពាសពេញពិភពលោក ដែលប៉ះពាល់យ៉ាងខ្លាំងនិងយ៉ាងជ្រាលជ្រៅទៅដល់សេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងអស់ រួមទាំងប្រទេសវៀតណាម ផងដែរ។  នៅថ្ងៃទី ៣០ ខែមីនា  លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong) បានចេញសេចក្តីអំពាវនាវដល់បងប្អូនជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេស និងជនរួមជាតិវៀតណាម នៅឯបរទេស ដើម្បីរួបរួមគ្នា ឯកភាពគ្នា ហើយមានសកម្មភាព អនុវត្តយ៉ាងប្តូរផ្តាច់និងប្រសិទ្ធភាពនៃគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ការដឹកនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី។ ព្រមទាំង ខិតខំប្រឹងប្រែងអនុវត្ត សម្របសម្រួលឱ្យបាន​ទាន់ពេលវេលាជាមួយប្រទេសដទៃទៀត ដើម្បីធានាបាននូវការយកឈ្នះជំងឺរាតត្បាតនេះ។ ព័ត៌មានលំអិតនៃសេចក្តីអំពាវនាវនេះ​ កាសែតរូបភាពវៀតណាមនឹងផ្សព្វផ្សាយក្នុងផ្នែកចំណុចសំខាន់ៗ។ សូមអ្នកអានរង់ចាំនិងស្វែងយល់! 

កាសែតរូបភាពវៀតណាម/ ទីភ្នាក់ងារសាព័ត៌មានវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top