• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ទៅអបអរសាទរទិវាគ្រូពេទ្យវៀតណាម

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរដល់មន្ទីរពេទ្យ យោធាលេខ ១៧៥ (ក្រសួងការពារប្រទេស) ក្នុងឱកាសរំលឹកខួបលើកទី ៦៩ នៃទិវា គ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ កុម្ភៈ)។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan សាកសួរសុខទុក្ខ និងអបអរសាទរ មន្ទីរពេទ្យយោធាលេខ ១៧៥។ (រូបថត៖ ក្រសួងសុខាភិបាល)

នៅទីនេះ លោកស្រីអនុប្រធានរដ្ឋបានផ្ដែផ្ដាំថា ជួរគ្រូពេទ្យចាំបាច់ត្រូវលើក កំពស់ជំនាញលក្ខណៈសម្បត្តិ និងសីលធម៌វិជ្ជាជីវៈដោយឥតឈប់ឈរ ដើម្បីបំពេញ បេសកកម្មក្នុងការថែទាំសុខភាពប្រជាពលរដ្ឋ។ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យ កសាង និងអភិវឌ្ឍន៍មន្ទីរពេទ្យយោធាលេខ ១៧៥ ឱ្យក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ យោធាពហុមុខងារ ឯកទេស ស្មើនឹងលំដាប់តំបន់ និងអន្តរជាតិ; បន្តកសាងហេដ្ឋា រចនាសម្ព័ន្ធ បំពាក់ឧបករណ៍បរិក្ខារទំនើបៗ និងអនុវត្តន៍បច្ចេកវិទ្យាដ៏ជឿនលឿននៃ វិស័យវេជ្ជសាស្ត្រពិភពលោកក្នុងសកម្មភាពពិនិត្យ និងព្យាបាលជំងឺ។

មុននោះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានទៅសួរសុខទុក្ខ និង អបអរសាទរសមូហភាពថ្នាក់ដឹកនាំ និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Thong Nhat ទីក្រុង ហូជីមិញ។ នេះគឺជាមន្ទីពេទ្យពហុព្យាបាលលំដាប់ថ្នាក់ទី១ ក្រោមឱវាទក្រសួងសុខា ភិបាល ដែលមានភារកិច្ចពិនិត្យ និងព្យាបាលជំងឺជូនកម្មាភិបាលជាន់មធ្យមនិង ជាន់ខ្ពស់របស់បក្ស រដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃបណ្ដាខេត្តភាគ ខាងត្បូង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

ក្នុងអំឡុងពេល​ខែកំពូល​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្ម​សកម្មភាព​ឃោសនា ដើម្បីបង្កើនកា​រ​យល់ដឹង​របស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។

Top