• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទទួលជួបអភិបាលរដ្ឋកាលីហ្វ័រញ៉ានិងអភិបាលរងក្រុងឡូសអេនជឺលេស

នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោងនៅសហរដ្ឋអាមេរិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទទួលជួបជាមួយលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា និងលោកស្រី Erin Bromaghim អភិបាលរងក្រុងឡូសអេនជឺលេស (Los Angeles) ក្នុងឱកាសដែលលោកប្រធានរដ្ឋអញ្ជើញចូលរួមសប្តាហ៍កំពូល វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងការរួមបញ្ចូលសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក។
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបជាមួយលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា (រូបថត៖ VOV)

ទទួលជួបអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ប្រធានរដ្ឋលោក Vo Van Thuong ជឿជាក់ថា ជាមួយនឹងអត្ថប្រយោជន៍ដែលមានជើងហោះហើរត្រង់ មាន សហគមន៍ជនវៀតណាមដ៏ធំ និងអ្នកវិនិយោគជាច្រើនមកពីប្រទេសទាំងពីរ រដ្ឋកាលីហ្វ័រញ៉ានឹងក្លាយជាអ្នកត្រួសត្រាយក្នុងការអភិវឌ្ឍដ៏សំខាន់នៃប្រព័ន្ធទ្វេភាគីក្នុងបរិបទដែលប្រទេសទាំងពីរ ទើបបានលើកកម្ពស់ទំនាក់ទំនង។  អភិបាលរដ្ឋ លោក Gavin Newsom បានអះអាងថា រដ្ឋកាលីហ្វ័រញ៉ាគោរព និងត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាមួយវៀតណាម គាំទ្រសាជីវកម្មរបស់រដ្ឋដើម្បីបន្តការវិនិយោគនៅវៀតណាម។

ទទួលជួបអភិបាលរងក្រុងឡូសអេនជឺលេស លោក Erin Bromaghim ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល និងសមិទ្ធិផលនានាក្នុងការអភិវឌ្ឍន៍ទីក្រុងឡូសអេនជឺលេសដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងកំពង់ផែសមុទ្រដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក និងពិភពលោក។ រីឯខ្លួនវិញ អភិបាលរងក្រុង ឡូសអេនជឺលេស លោកស្រី Erin Bromaghim បានឲ្យដឹងថា នាពេលខាងមុខ គណៈប្រតិភូធុរកិច្ចអាមេរិកនឹងមកបំពេញទស្សនកិច្ច ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមឈាន​មុខគេ​នៅអាស៊ាន ក្នុងការទាក់ទាញសហគ្រាសអឺរ៉ុប

វៀតណាមឈាន​មុខគេ​នៅអាស៊ាន ក្នុងការទាក់ទាញសហគ្រាសអឺរ៉ុប

យោងតាមការស្ទង់មតិប្រចាំឆ្នាំដោយក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប -​ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (EU-ABC) វៀតណាមគឺជាទីផ្សារដែលសហគ្រាសអឺរ៉ុបមានគម្រោងពង្រីកប្រតិបត្តិការ​ច្រើនជាងគេនៅអាស៊ាន​។

Top