• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូអាណិកជនអុជធូប និងប្រលែងត្រីនៅកំពង់ផែ Nha Rong ទីក្រុងហូជីមិញ

នៅកំពង់ផែ Nha Rong លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូបាន អុជធូប ថ្វាយផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងសម្ដែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ និងការលះបង់ដោយអស់ពីចិត្តពីថ្លើមរបស់ លោកប្រធានដើម្បីប្រទេសជាតិនិងប្រជាជន។
លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទីក្រុងហូជីមិញ ធ្វើពិធីប្រលែងត្រីគល់រាំង ដើម្បីជូនដំណើរទេវតាចង្ក្រាន នៅកំពង់ផែ Nha Rong។
រូបថត៖ Thong Nhat/TTXVN
នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤ (ពោលគឺថ្ងៃទី ២៣ កើត ខែគត្តិគ ឆ្នាំថោះ បញ្ចស័ក) ដែលជាថ្ងៃសែនទេវតាចង្ក្រានតាមទំនៀមទំលាប់របស់ជនជាតិវៀតណាម មុនពេលឆ្លងចូលឆ្នាំរោង ឆស័ក ២០២៤ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញមកអុជធូប ថ្វាយផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ថ្នាក់ដឹកនាំ បដិវត្តន៍ជំនាន់មុនៗ និងធ្វើពិធីប្រលែងត្រីនៅកំពង់ផែ Nha Rong - សារមន្ទីរហូជីមិញ សាខាទីក្រុងហូជីមិញ។ ចូលរួមគណៈប្រតិភូក៏មានលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក Nguyen Van Nen និងអាណិកជនគំរូចំនួន ១០០ នាក់ តំណាងឱ្យ សហគមន៍ជនវៀតណាមនៅបរទេសជាង ៥ លាននាក់ ដែលកំពុងវិលត្រឡប់មកមាតុ ប្រទេសវិញដើម្បីចូលរួមក្នុងកម្មវិធី និទាឃរដូវស្រុកកំណើត។
នៅកំពង់ផែ Nha Rong លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូបាន អុជធូប ថ្វាយផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងសម្ដែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ និងការលះបង់ដោយអស់ពីចិត្តពីថ្លើមរបស់ លោកប្រធានដើម្បីប្រទេសជាតិនិងប្រជាជន។ បន្ទាប់មក លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូបានអុជធូប និងថ្វាយផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន Ton Duc Thang។ នៅកំពង់ផែ Nha Rong លោកប្រធានរដ្ឋ Vo Van Thuong និង គណៈប្រតិភូអាណិកជន បានធ្វើពិធីប្រលែងត្រីជូនដំណើរទេវតាចង្ក្រានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top