• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុង Da Nang

ដោយអនុវត្តន៍កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតក្រោយសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ នារសៀលថ្ងៃទី៥ ខែធ្នូ នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុង Da Nang បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុង។
លោកប្រធានរដ្ឋ Vo Van Thuong ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុង Da Nang - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុង Da Nang។ (រូបថត៖ VNA)

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ឆ្នាំនេះ កំណើន GDP របស់វៀតណាមទទួលបានប្រមាណ ៥% ទោះបីមិនទាន់សម្រេចបានគោលដៅដែលបានកំណត់ក៏ដោយ ក៏សហគមន៍ពិភពលោកវាយតម្លៃថា វៀតណាមនៅតែជាចំណុចដ៏ភ្លឺក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក ប្រឈមនឹងការលំបាកជាច្រើន។ បញ្ហាសន្តិសុខសង្គមរបស់វៀតណាមជានិច្ចកាលត្រូវបានយកចិត្តទុកដាក់ និងធានា។ ជាពិសេស សកម្មភាពកិច្ចការបរទេសក្នុងឆ្នាំនេះ មានភាពរស់រវើក សម្បូរបែប ជាក់ស្តែង និងមានប្រសិទ្ធភាព។ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៣; មានក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាពជាដៃគូយុទ្ធសាស្ត្រ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសជាង ៣០។ លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា៖

“ខ្ញុំបានចូលរួមក្នុងសកម្មភាពទ្វេភាគី និងពហុភាគីមួយចំនួន ពីប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន ចក្រភពអង់គ្លេស ... ដៃគូទាំងអស់បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការពុះពារជម្នះលើការលំបាក ដើម្បីក្លាយជាចំណុចភ្លឺនៃសេដ្ឋកិច្ច។ វៀតណាមមានគោលមាគ៌ាកិច្ចការបរទេសពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងស្មារតីជាមិត្ត ជាដៃគូអន្តរជាតិដែលអាចទុកចិត្តបាន ដែលទទួលបានការវាយតម្លៃខ្ពស់ពីពិភពលោក”។

លោកប្រធានរដ្ឋក៏បានមានប្រសាសន៍ថា ឆ្នាំនេះការងារកសាងបក្ស និងប្រព័ន្ធនយោបាយបន្តសម្រេចបានលទ្ធផលសំខាន់ៗ; ការងារតស៊ូប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានកាន់តែមានប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top