• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ាន និងទីម័រខាងកើត

ឯកអគ្គរដ្ឋទូតឡាវ លោកស្រី Khamphao Ernthavanh ប្រទេសប្រធានអាស៊ានឆ្នាំ ២០២៤ បានពាំនាំសេចក្ដីអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទៅកាន់លោកប្រធានរដ្ឋ To Lam ។
លោកប្រធានរដ្ឋ To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ាន និងទីម័រខាងកើត (រូបថត៖ VNA)

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ លោកប្រធានរដ្ឋ To Lam បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងទីម័រខាងកើតប្រចាំនៅទីក្រុងហាណូយមកសម្ដែងការគួរសមនិងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាងនាមឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រចាំនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតឡាវ លោកស្រី Khamphao Ernthavanh ប្រទេសប្រធានអាស៊ានឆ្នាំ ២០២៤ បានពាំនាំសេចក្ដីអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទៅកាន់លោកប្រធានរដ្ឋ To Lam ។ លោកស្រីឯកអគ្គរដ្ឋទូតឡាវបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជិត ៣០ ឆ្នាំនៃការចូលជាសមាជិកអាស៊ាន វៀតណាមតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាក្នុងការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។ លោកស្រីឯកអគ្គរដ្ឋទូតឡាវបានសម្តែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានរដ្ឋលោកTo Lam ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងស៊ីជម្រៅថែមទៀត រួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

លោកប្រធានរដ្ឋ To Lam បានអះអាងថា អាស៊ានមានឋានៈដ៏សំខាន់ពិសេសក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោកបានស្នើឲ្យឯកអគ្គរដ្ឋទូត និងភារធានីជានិច្ចកាលធ្វើជាស្ពានដ៏សំខាន់ រួមចំណែកថែមទៀតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមដៃគ្នាកសាងសហគមន៍អាស៊ាន សាមគ្គីភាព រឹងមាំ ជាស្នូលនៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top