• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Cao Bang

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang នារសៀលថ្ងៃទី ១០ មិថុនា នៅទីក្រុង Cao Bang ប្រធានរដ្ឋលោក To Lam បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Cao Bang ស្តីពីស្ថានភាពការពារជាតិ សន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងបក្ស និងប្រព័ន្ធនយោបាយខេត្ត Cao Bang។

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក To Lam បានស្នើថា ខេត្ត Cao Bang ចាំបាច់ត្រូវលើកកម្ពស់សក្តានុពល និងគុណសម្បត្តិប្រកួតប្រជែង; បង្កើតឱកាស លក្ខខណ្ឌ និងបរិយាកាសអំណោយផល ដើម្បីលើកទឹកចិត្តអ្នកវិនិយោគ និងអង្គភាពអាជីវកម្មចាប់ផ្តើមអាជីព លើកកម្ពស់ការច្នៃប្រឌិត និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកប្រធានរដ្ឋក៏បានតម្រូវឱ្យខេត្តមានយុទ្ធសាស្ត្រវិនិយោគសម្រាប់ឧស្សាហកម្មសំខាន់ៗ និងវិស័យសំខាន់ៗ។

លោកប្រធានរដ្ឋ To Lam អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Cao Bang (រូបថត៖ VOV)

មុននោះ ប្រធានរដ្ឋ លោក To Lam បានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល នគរបាល នៅឃុំ Truong Ha ស្រុក Ha Quang; អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោក Hoang Dinh Giong ថ្នាក់ដឹកនាំជាន់ខ្ពស់ជើងចាស់របស់បក្ស និងបដិវត្តន៍វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ទៅកាន់ប្រទេសឡាវ និងកម្ពុជា (ថ្ងៃទី ៨-១០ ខែតុលា) រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យជុងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខាងនយោបាយការបរទេស។

Top