• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមផ្នែកវាយនភ័ណ្ឌវៀតណាម

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងក្នុងពិធីជួបសំណេះសំណាល (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយតំណាងគំរូឆ្នើមផ្នែកវាយនភ័ណ្ឌវៀតណាម ដែលជាវិស័យផលិតកម្មមានពលករ ៣ លាននាក់ អង្គភាពអាជីវកម្មចំនួន ១៣ ពាន់ កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជម្នះការលំបាក រក្សាផលិតកម្មក្នុងបរិបទនៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេស។

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានស្នើឱ្យផ្នែកវាយនភ័ណ្ឌវៀតណាម និងសម្ព័ន្ធក្រុមវាយនភ័ណ្ឌ វៀតណាម មានភាពច្នៃប្រឌិត មានភាពជឿជាក់លើខ្លួនឯង ដោយខ្លួនទីពឹងខ្លួន ដើម្បីសម្រេចបាននូវគោលដៅពីរដើរទន្ទឹមគ្នា និងមានភាពបត់បែនក្នុងការជ្រើសរើសគោល ដៅអាទិភាព ដោយអាស្រ័យលើការវិវត្តនៃជំងឺ។ យ៉ាងណាមិញ គួរតែមានដំណោះស្រាយអាទិភាពសម្រាប់អង្គភាពអាជីវកម្មនីមួយៗ ដំណាក់កាលនីមួយៗ និងប្រភេទផលិតផលនីមួយៗ។ រួមជាមួយនោះ គឺ លើកទឹកចិត្តពលករ ដោយយល់ពីចិត្តគំនិតនិងសេចក្តីប្រាថ្នារបស់ពួកគេ និងធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់។ លោកប្រធានរដ្ឋបានលើកឡើងថា ផ្នែកវាយនភ័ណ្ឌ វៀតណាម ត្រូវជំរុញយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរឌីជីថល អាជីវកម្មឌីជីថលនិងការផ្គត់ផ្គង់ផលិតផលឡើងវិញ ដើម្បីឲ្យការផលិតកាន់តែមានប្រសិទ្ធភាពខ្ពស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top