• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមជាសក្ខីភាពនៅពិធីប្រគល់-ទទួលវ៉ាក់សាំងនិងសម្ភារៈបរិក្ខារពេទ្យ

ក្រៅពីកញ្ចប់វ៉ាក់សាំង Abdala ចំនួន១លាន៥ម៉ឺនដូសរបស់គុយបា ដែលត្រូវបានដឹកជញ្ជូនមកប្រទេសតាមយន្តហោះពិសេសរបស់លោកប្រធានរដ្ឋនោះ បណ្ដាប្រទេសនិងដៃគូក៏បានសន្យាជួយឧបត្ថម្ភនិងផ្គត់ផ្គង់វ៉ាក់សាំងចំនួន១លាន៥សែនដូសបន្ថែមទៀតជូន វៀតណាម ។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញធ្វើជាសក្ខីភាពនៅពិធីប្រគល់-ទទួលជានិមិត្តរូបកញ្ចប់វ៉ាក់សាំង Abdala ចំនួន១លាន៥ម៉ឺនដូសរបស់គុយបា។ (រូបថត៖ TTXVN)



នៅយប់ថ្ងៃទី២៥ ខែកញ្ញា នៅព្រលានយន្តហោះអន្តរជាតិ Noi Bai ទីក្រុងហាណូយ ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមជាសក្ខីភាពនៅពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ដែលត្រូវបានដឹកជញ្ជូនមកប្រទេសតាមយន្តហោះពិសេសរបស់លោកប្រធានរដ្ឋ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា ដំណើរចូលរួមសម័យពិភាក្សាជាន់ខ្ពស់រួមនៃមហាសន្និបាតអ.ស.បនីតិកាលទី៧៦ និងអនុវត្តន៍សកម្មភាពទ្វេភាគីមួយចំនួននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ កញ្ញា។

ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេស លោក Dang Hoang Giang បានអះអាងថា លទ្ធផលមួយក្នុងចំណោមលទ្ធផលដ៏លេចធ្លោ ពោរពេញទៅដោយអត្ថន័យជាក់ស្ដែងក្នុងដណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋនោះ គឺការទាញយកបាននូវការជួយគាំទ្រប្រកបដោយប្រសិទ្ធភាពពីសហគមន៍អន្តរជាតិ ជាពិសេសគឺការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ តាមនោះ វៀតណាមទទួលបានការសន្យានិងការជួយគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេស ដៃគូអន្តរជាតិ និងក្រុមហ៊ុនអន្តរជាតិជាច្រើន។

ក្រៅពីកញ្ចប់វ៉ាក់សាំង Abdala ចំនួន១លាន៥ម៉ឺនដូសរបស់គុយបា ដែលត្រូវបានដឹកជញ្ជូនមកប្រទេសតាមយន្តហោះពិសេសរបស់លោកប្រធានរដ្ឋនោះ បណ្ដាប្រទេសនិងដៃគូក៏បានសន្យាជួយឧបត្ថម្ភនិងផ្គត់ផ្គង់វ៉ាក់សាំងចំនួន១លាន៥សែនដូសបន្ថែមទៀតជូន វៀតណាម។ សហរដ្ឋអាមេរិកបានសន្យាឧបត្ថម្ភវ៉ាក់សាំងក្នុងបរិមាណធំសម្រាប់វៀតណាមតាមរយៈយន្តការ COVAX ក្នុងវគ្គ ចែកចាយនាពេលខាងមុខ។ ក្នុងជំនួបធ្វើការជាមួយលោកប្រធានរដ្ឋវៀតណាម ក្រុមហ៊ុន Pfizer ក៏បានបញ្ជាក់ពីការផ្គត់ផ្គង់ចំនួនវ៉ាក់សាំងគ្រប់៣១លានដូសតាមកិច្ចសន្យាជាមួយវៀតណាមក្នុងឆ្នាំ២០២១ និងវ៉ាក់សាំងសម្រាប់កុមារចំនួន២០លានដូសបន្ថែមទៀត នៅ ពេលមានទិន្នន័យយ៉ាងគ្រប់គ្រាន់អំពីប្រសិទ្ធភាពនិងសុវត្ថិភាព។ ក្រៅពីវ៉ាក់សាំង ដៃគូជាច្រើនបានជួយឧបត្ថម្ភវៀតណាមជាសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃចំនួន ៨,៨ លានដុល្លាអាមេរិក ហើយប្រជាអាណិកជនបានឧបត្ថម្ភម៉ាស៊ីនផលិតអុកស៊ីសែនជំនួយដង្ហើមចំនួន ១.០០០ គ្រឿងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

ក្នុងឆមាសទី២ ឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចកើនដល់ជាង ៥០ពាន់លានដុល្លារអាមេរិក

ក្នុងឆមាសទី២ ឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចកើនដល់ជាង ៥០ពាន់លានដុល្លារអាមេរិក

ចំណុចភ្លឺបំផុតដែលឃើញនៅក្នុងការធ្វើស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម គឺការនាំចេញក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឈានដល់ ២៤.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top