• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ លើកកំពស់គុណភាពក្នុងសកម្មភាពមនុស្សធម៌

នាព្រឹកថ្ងៃទី៣០ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមមហាសន្និបាតលើកទី ១១ នៃសមាគម កាកបាទក្រហមវៀតណាម។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅមហាសន្និបាត។ (រូបថត៖ VOV)  
ថ្លែងនៅមហាសន្និបាត លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ សមាគមកាកបាទក្រហមវៀតណាមបន្តអនុវត្តន៍ឲ្យបានល្អនូវគោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីមនុស្សធម៌; ផ្តោតលើការងារសង្គមមនុស្ស ធម៌ ចូលរួមបង្ការទប់ស្កាត់ និងឆ្លើយតបនឹងគ្រោះធម្មជាតិ ជំងឺរាតត្បាត ចលនាការ បរិច្ចាគឈាម បរិច្ចាគជាលិកាស្ម័គ្រចិត្ត និងការថែទាំសុខភាពរបស់ប្រជាជន។ លោក ប្រធានរដ្ឋគាំទ្រ ហើយវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគម ដែលបានកំណត់ កម្មវិធី “សុវត្ថិភាពសម្រាប់អ្នកនេសាទក្រីក្រនិងជួបការលំបាក” កម្មវិធី “អាហារូបត្ថម្ភ សម្រាប់កុមារក្រីក្រនិងពិការ” រួមជាមួយគម្រោងបរិស្ថាននានា គឺជាកម្មវិធីសំខាន់ៗ នៃអាណត្តិទី១១។ លោកប្រធានរដ្ឋក៏បានស្នើឲ្យ សមាគមគួរតែពង្រឹងនិងកសាង សមាគមឲ្យមានកិត្យានុភាព រឹងមាំ លើកកំពស់ឥទ្ធិពល និងកម្លាំងទាក់ទាញក្នុងការងារ មនុស្សធម៌ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top