• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ខិតខំប្រឹងប្រែងមានប្រជាជនជិត ១ លាននាក់ទទួលបានជំនួយឧបត្ថម្ភក្នុងខែមនុស្សធម៌ឆ្នាំ ២០២២

លោកប្រធានរដ្ឋបានយល់ស្របនឹងការរៀបចំពិធីបំផុសខែមនុស្សធម៌ថ្នាក់ជាតិ តាមសំណើរបស់សមាគមន៍ ដើម្បីអនុវត្តន៍កម្មវិធីស្នូលចំនួនពីរ ក្នុងអំឡុងពេលអាណត្តិទី១១នោះគឺ៖ “សុវត្ថិភាពសម្រាប់អ្នកនេសាទក្រីក្រនិងជួបការលំបាក” និងកម្មវិធី "អាហារូបត្ថម្ភសម្រាប់កុមារក្រីក្រ កុមារពិការ”។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយមជ្ឈិមសមាគមន៍កាកបាទក្រហមវៀតណាម។ (រូបថត៖ VNA)  

នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយ មជ្ឈិមសមាគមន៍កាកបាទក្រហមវៀតណាមអំពីការអនុវត្តខែមនុស្សធម៌ឆ្នាំ ២០២២។ នៅក្នុងជំនួបធ្វើការនេះ លោកប្រធានរដ្ឋបានយល់ស្របនឹងការរៀបចំពិធីបំផុសខែមនុស្សធម៌ថ្នាក់ជាតិ តាមសំណើរបស់សមាគមន៍ ដើម្បីអនុវត្តន៍កម្មវិធីស្នូលចំនួនពីរ ក្នុងអំឡុងពេលអាណត្តិទី១១នោះគឺ៖ “សុវត្ថិភាពសម្រាប់អ្នកនេសាទក្រីក្រនិងជួបការលំបាក” និងកម្មវិធី "អាហារូបត្ថម្ភសម្រាប់កុមារក្រីក្រ កុមារពិការ”។ តាមនោះ ខិតខំប្រឹងប្រែងដើម្បីមានប្រជាជនជិត ១ លាននាក់ទទួលបានជំនួយឧបត្ថម្ភក្នុងខែមនុស្សធម៌ឆ្នាំ ២០២២។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឲ្យសមាគមន៍កាកបាទក្រហមវៀតណាមបង្កើនការឃោសនា ចលនាដល់ប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួយឧបត្ថម្ភជនក្រីក្រ ជនងាយរងគ្រោះ និងគ្រួសារជួបការលំបាកលំបិនផងដែរ។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖

“សមាគមន៍ចាំបាច់ត្រូវបន្តច្នៃប្រឌិត ច្បាមជាប់នឹងជីវភាពរស់នៅជាក់ស្ដែងរបស់ប្រជាជន ស្វែងរកអាសយដ្ឋានត្រឹមត្រូវ មុខសញ្ញាត្រឹមត្រូវ រួមដំណើរជាមួយការលំបាករបស់ប្រជាជន។ មិនត្រឹមតែត្រូវស្វែងរកប្រភពធនធានដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវស្វែងរកឲ្យចំមុខសញ្ញាដែលត្រូវការជំនួយឧបត្ថម្ភ ក្នុងសង្គមទៀតផង សក្តិសមជាអង្គការដ៏សំខាន់ក្នុងសកម្មភាពមនុស្សធម៌ ជាស្ពានតភ្ជាប់បណ្ដាប្រភពធនធានជាតិក្នុងការងារមនុស្សធម៌ ជាពិសេសគឺសង្គមភាវូបនីយកម្ម”។

លោកប្រធានបានស្នើឲ្យសមាគមន៍ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ការជួបប្រាស្រ័យប្រជាជនក្នុងតំបន់និងពិភពលោក តាមនោះ បង្កើនការកៀរគរ ទាក់ទាញធនធាន ក៏ដូចជាបង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមចំពោះសកម្មភាពមនុស្សធម៌អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top