• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Luong Cuong៖ សកម្មភាពកិច្ចការបរទេសត្រូវតែលើកកំពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ

នាព្រឹកថ្ងៃទី ១៣ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង (Luong Cuong) បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខុទ្ទកាល័យប្រធានរដ្ឋ ក្រសួងការ បរទេស និងអង្គភាពពាក់ព័ន្ធលើការងារសំខាន់ៗមួយចំនួននាពេលខាងមុខ។
លោកប្រធានរដ្ឋ លឿង គឿង ជួបធ្វើការជាមួយថ្នាក់ដឹកនាំខុទ្ទកាល័យប្រធានរដ្ឋ ក្រសួងការ បរទេស និងអង្គភាពពាក់ព័ន្ធលើការងារសំខាន់ៗមួយចំនួននាពេលខាងមុខ។ (រូបថត៖ TTXVN)
ក្នុងជំនួបធ្វើការ លោកប្រធានរដ្ឋបានចង្អុលបង្ហាញថា បរិមាណការងារនាពេល ខាងមុខមានច្រើនណាស់ ជាពិសេសការត្រៀមរៀបចំឲ្យព្រឹត្តិការណ៍សំខាន់ៗរបស់ បក្ស និងប្រទេសជាតិ ក៏ដូចជាការជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្ត សេចក្ដី សន្និដ្ឋានរបស់ការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការរៀបចំ បង្រួមក្បាលម៉ាស៊ីនដឹកនាំ ធានាប្រតិបត្តិការប្រកបដោយសមត្ថភាព ប្រសិទ្ធភាព  និង ការត្រៀមរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស។ ទាក់ទិននឹងទិសដៅនាពេលខាងមុខ លោកប្រធានរដ្ឋ បានយល់ស្របជាមួយសំណើរបស់ក្រសួងការបរទេសលើខ្លឹមសារនិងកម្មវិធីរំពឹងទុកសម្រាប់សកម្មភាពកិច្ចការបរទេសជាន់ខ្ពស់។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សកម្មភាពកិច្ចការបរទេសចាំបាច់ត្រូវអនុវត្តន៍ដោយមានការផ្តោតសំខាន់ ប្រកបដោយ ប្រសិទ្ធភាព និងជាក់ស្តែង ច្បាមជាប់នូវអាទិភាពកិច្ចការបរទេស។ សកម្មភាពកិច្ចការ បរទេសត្រូវឆ្ពោះទៅរកការពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនង ពង្រឹងយ៉ាងរឹងមាំនូវ បរិយាកាសសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ ពង្រឹងផែន មហាសាមគ្គីជនជាតិទាំងមូល និងរួមចំណែកការពារមាតុភូមិពីដើម និងពីចម្ងាយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top