• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញជួបធ្វើការជាមួយតុលាការប្រជាជនកំពូល

នាព្រឹកថ្ងៃទី២ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿងប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់ប្រព័ន្ធតុលាការមជ្ឈិម បានអញ្ជើញជួបធ្វើការជាមួយតុលាការប្រជាជនកំពូល។
  ប្រធានរដ្ឋ លោក លឿង គឿង និងគណៈប្រតិភូមជ្ឈិមអញ្ជើញជួបធ្វើការជាមួយតុលាការប្រជាជនកំពូល (រូបថត៖ VNA)

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋ លោក លឿង គឿងបានវាយតម្លៃថា វិស័យតុលាការបានបំពេញយ៉ាងល្អនូវភារកិច្ចដែលបានប្រគល់ ជូននាពេលថ្មីៗនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់រដ្ឋ អង្គការនិងប្រជាពលរដ្ឋ បង្កើតច្រករបៀងផ្លូវច្បាប់ប្រកបដោយសុវត្ថិ ភាពសម្រាប់សកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ។

លោកប្រធានរដ្ឋបានស្នើឱ្យវិស័យតុលាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយរបស់បក្ស ក្នុងការបន្តច្នៃប្រឌិត និងរៀបចំឡើងវិញក្បាលម៉ាស៊ីនប្រកបដោយបង្រួម - រឹងមាំ - មានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ អនុវត្តការបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈឱ្យបានល្អ; ការអប់រំសីលធម៌វិជ្ជាជីវៈសម្រាប់កម្មាភិបាលនិងបុគ្គលិកក្នុងវិស័យ។ លោកប្រធានរដ្ឋក៏បានស្នើឲ្យវិស័យតុលាការ បន្តធ្វើការងារឱ្យកាន់តែល្អថែមទៀត ក្នុងការសម្របសម្រួលជាមួយនាយកដ្ឋាន ក្រសួង និងសាខាក្នុងសកម្មភាព ដោយឈរលើមូលដ្ឋានគោរពតាមបទបញ្ញត្តិបក្ស និងច្បាប់របស់រដ្ឋ; លើកកំពស់កម្លាំងផ្ទៃក្នុង រួមជាមួយនឹងសកម្មភាពសហប្រតិបត្តិការអន្តរជាតិឲ្យបានល្អ; ស្រូបយកនិងរៀនពីប្រការល្អ ថ្មីនិងសមស្របរបស់វិស័យយុត្តិធម៌អន្តរ ជាតិ។

មុនជំនួបធ្វើការនេះ លោកប្រធានរដ្ឋបានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលឃ្លាំមើល និងប្រតិបត្តិការសកម្មភាពរបស់តុលាការប្រជាជន។ នេះត្រូវបានគេចាត់ទុកថាជា "ខួរក្បាលឌីជីថល" របស់តុលាការ ដែលជួយគ្រប់គ្រង និងដឹកនាំសកម្មភាពរបស់តុលាការបានយ៉ាងរហ័ស ទាន់ពេល និងមានប្រសិទ្ធភាព។ នេះក៏ជាជំហានឈានមុខគេក្នុងការសម្រេចបាននូវគោល ការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការផ្លាស់ប្តូរឌីជីថល និងការអនុវត្តការងារកំណែទម្រង់ប្រព័ន្ធតុលាការ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top