• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង បំផុសបុណ្យតេតដាំដើមឈើនៅខេត្តឡាវកាយ

នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ (ពោលគឺថ្ងៃទី ៧ នៃបុណ្យតេតឆ្នាំ មមី អដ្ឋិស័ក) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញចូលរួមពិធីបំផុស “បុណ្យតេតដាំដើមឈើ” និទាឃរដូវឆ្នាំមមី អដ្ឋិស័ក ២០២៦ នៅសង្កាត់ Cam Duong ខេត្តឡាវកាយ ដែលរៀបចំដោយក្រសួងកសិកម្ម និងបរិស្ថាន សហការជាមួយខេត្តឡាវកាយ។
លោកប្រធានរដ្ឋ លឿង គឿង ថ្លែងនៅក្នុងជំនួប។ (រូបថត៖ VOV)

លោកប្រធានរដ្ឋ លឿង គឿង បានកត់សម្គាល់នូវគំនិតផ្តួចផ្តើមនិងវិធីសាស្រ្តល្អ និងជាក់ស្តែងជាច្រើនរបស់បណ្ដាក្រសួង វិស័យ មូលដ្ឋាន ភ្នាក់ងារ អង្គការ និងបុគ្គល ក្នុងការអនុវត្តចលនា “បុណ្យតេតដាំដើមឈើ” ដែលរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងដាំដើមឈើចំនួន ១ ពាន់លានដើមក្នុងរយៈពេលកន្លងមក។ លោកប្រធានរដ្ឋ លឿង គឿង បានសម្តែងនូវគោលបំណងថា៖

“ខ្ញុំស្នើឱ្យគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់មូលដ្ឋាន បង្កើនការឃោសនា ការអប់រំ បង្កើនការយល់ដឹងអំពីតួនាទី និងអត្ថន័យនៃ “បុណ្យតេតដាំដើមឈើ” តាមមនោគមវិជ្ជារបស់លោកប្រធាន
ហូជីមិញ ដោយភ្ជាប់ទៅនឹងការបង្កើនមុខរបរចិញ្ចឹមជីវិត ការថែទាំជីវភាពរបស់ប្រជាជន និងការកសាងទេសភាពអេកូឡូស៊ី; គ្រប់គ្រងនិងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការពារបរិស្ថាន និងឆ្លើយតបប្រកបដោយភាពសកម្មចំពោះការប្រែប្រួលអាកាសធាតុ។ នេះគឺជាការវិនិយោគជាយុទ្ធសាស្ត្រដែលផ្តល់លទ្ធផលដ៏ធំធេង និងយូរអង្វែង មិនត្រឹមតែផ្តល់តម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតរបរចិញ្ចឹមជីវិតប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។ លើសពីនេះ ជំរុញយ៉ាងខ្លាំងក្លានូវការកសាងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ ការចូលរួមប្រកបដោយប្រសិទ្ធភាពទៅក្នុងខ្សែសង្វាក់តម្លៃបៃតងសកល រួមចំណែកអនុវត្តន៍ការសន្យារបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ ក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធសូន្យត្រឹមឆ្នាំ ២០៥០ តាមរយៈសកម្មភាព និងការងារជាច្រើន”។

នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈនេះដែរ លោកប្រធានរដ្ឋ លឿង គឿង បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តឡាវកាយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top