លោកប្រធានរដ្ឋ លឿង គឿង និងឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត លោក Mohammed Ismaeil A. Dahlwy ។ រូបថត៖VNA
ទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត លោក Mohammed Ismaeil A. Dahlwy លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា អារ៉ាប៊ីសាអូឌីតគឺជាដៃគូសំខាន់មួយរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកាន់តំណែងជាឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការវៀតណាម-អារ៉ាប៊ីសាអូឌីតសម្រេចបាននូវវឌ្ឍនភាពវិជ្ជមានជាច្រើនលើគ្រប់វិស័យ។ លោកប្រធានរដ្ឋបានស្នើថា ភាគីទាំងពីរគួរតែខិតខំបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការនៅកម្រិតថ្មីមួយ ហើយបានសម្តែងក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូតនឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរនាពេលអនាគត។
ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Meynardo Los Banos Montealegre លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់ឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្វីលីពីន; ដោយចាត់ទុកថា ភាគីទាំងពីរត្រូវពង្រឹងការអនុវត្តន៍ជាក់ស្តែងនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់; ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងសម្តែងក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូតនឹងបន្តយកចិត្តទុកដាក់ និងចូលរួមចំណែកដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕







