• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋស្នើឱ្យរុស្ស៊ីសហការក្នុងការផលិតវ៉ាក់សាំងការពារកូវីដ - ១៩នៅវៀតណាម

វ៉ាក់សាំង Sputnik V នៅ St Petersburg កាលពីថ្ងៃទី ២៩ ខែឧសភា  (រូបថត៖ Reuters)
 

នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីក្នុងនោះមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩។

នៅក្នុងលិខិតនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ដោយមានបំណងចង់ឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព។

លោកប្រធានរដ្ឋវៀតណាមបានអបអរសាទរសហព័ន្ធរុស្ស៊ីដែលបានរុញថយក្រោយជំងឺរាតត្បាត ហើយបានស្រាវជ្រាវនិងបង្កើតប្រកប ដោយជោគជ័យនូវវ៉ាក់សាំងជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ លោកប្រធានរដ្ឋក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី Vladimir Putin និងសហព័ន្ធរុស្ស៊ី ដែលបានផ្តល់ជូនវៀតណាមនូវវ៉ាក់សាំងចំនួន ១០០០ ដូសនិងសំភារៈឧបករណ៍ពេទ្យសម្រាប់ប្រឆាំងនឹងការរាតត្បាតជាច្រើន ព្រមទាំងមានបំណងចង់ឲ្យភាគីរុស្ស៊ី បង្កើតលក្ខខណ្ឌអាទិភាពដើម្បី វៀតណាមបន្តទទួលបានប្រភពវ៉ាក់សាំងពីរុស្ស៊ីក៏ដូចជាសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំងនៅវៀតណាម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអបអរសាទរចំពោះលោកប្រធានាធិបតី Vladimir Putin និងប្រជាជនរុស្ស៊ីក្នុងឱកាសទិវារុស្ស៊ី (១២ មិថុនា) ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top