• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Gia Lai

នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅខេត្ត Gia Lai ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Gia Lai។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai។ (រូបថត៖ Lam Hien/quochoi.vn)

ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើ ឱ្យខេត្ត Gia Lai កសាងក្នុងពេលឆាប់ៗនេះ ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវផែនការ ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងធានាការពារសន្តិសុខនៅតំបន់ Tay Nguyen ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; បន្តកែលម្អបរិយាកាសអាជីវ កម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ; អនុវត្តន៍កំណែទម្រង់រដ្ឋបាលឱ្យបានល្អ; ការបញ្ចេញដើមទុនវិនិយោគសាធារណៈ; អំពាវនាវនិងទាក់ទាញវិនិយោគិនក្នុងវិស័យ កែច្នៃកសិផលនិងរុក្ខផល ដើម្បីបង្កើនតម្លៃផលិតផល។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ទឹកប្រាក់ចំនួន ១០ ពាន់លានដុង (៤០ម៉ឺនដុល្លារ អាមេរិក) ពីធនាគារ Vietinbank ដល់ខេត្ត Gia Lai ដើម្បីជួយឧបត្ថម្ភការសាងសង់ទីស្នាក់ការនគរ បាលឃុំព្រំដែន រួមចំណែកលើកកំពស់គុណភាពនៃការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារអធិបតេយ្យភាពព្រំដែនក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top