ទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅអាកាសយានដ្ឋាន ពីភាគីចិនមានអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស លោក វ៉ាង ដុងមីង និងថ្នាក់ដឹកនាំមួយចំនួននៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។ ភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក ផាម ថាញ់ ប៊ិញ កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំប្រទេសចិន និងតំណាងសហគមន៍ជនវៀតណាមនៅចិន។
ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនរបស់ប្រធានរដ្ឋសភាលោកត្រឹន ថាញ់មិន គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយ ដែលមានគោលបំណងធ្វើឱ្យកាន់តែច្បាស់លាស់នូវគោលការណ៍ណែនាំគោលនយោបាយការបរទេសនៃមហាសន្និបាតជាតិលើកទី ១៤ ដែលរួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ព្រមទាំងបញ្ជាក់ពីតួនាទីស្នូលនៃកិច្ចសហប្រតិបត្តិការសភាក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចជាផ្លូវការនេះ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន និងលោក Zhao Leji ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទីពីរនៃគណៈកម្មាធិការសហប្រតិបត្តិការ រវាងរដ្ឋសភាវៀត ណាម និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស។ សម័យប្រជុំនេះត្រូវបានរំពឹងថា នឹងពង្រឹង និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការនេះបន្ថែមទៀត ដោយជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសភាកាន់តែស៊ីជម្រៅ និងជាក់ស្តែង។
តាមការគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន...។ នៅរសៀលនេះ ប្រធានរដ្ឋសភា លោកត្រឹន ថាញ់មិននឹងជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន… ជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅចិន៕





