• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភាទៅសួរសុខទុក្ខកងកម្លាំងមានសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh

ក្នុងជំនួបជាមួយកងកម្លាំងមានសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែន Moc Bai លោកប្រធានរដ្ឋសភាបានសម្ដែងគោលបំណងថា បណ្ដាអង្គភាពនឹងគ្រប់គ្រងតំបន់ច្រកទ្វារព្រំដែនបានល្អ; រួមជាមួយកម្ពុជា កសាងព្រំដែនដោយស្ថិរភាព សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយកងកម្លាំងមានសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai។ រូបថត៖ VNA

នារសៀលថ្ងៃទី៣ មករា នៅខេត្ត Tay Ninh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងមានសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai; ចូលរួមកម្មវិធីសាមគ្គីភាពកងទ័ព-ប្រជាជន អបអរសាទរខួបលើកទី៦៥ នៃទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែន (៣ មីនា ១៩៥៩ - ៣ មីនា ២០២៤); ជូនអំណោយដល់គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកចំនួន ១០០ គ្រួសារនៅតំបន់ព្រំដែននៃស្រុក Ben Cau ខេត្ត Tay Ninh។

ក្នុងជំនួបជាមួយកងកម្លាំងមានសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែន Moc Bai លោកប្រធានរដ្ឋសភាបានសម្ដែងគោលបំណងថា បណ្ដាអង្គភាពនឹងគ្រប់គ្រងតំបន់ច្រកទ្វារព្រំដែនបានល្អ; រួមជាមួយកម្ពុជា កសាងព្រំដែនដោយស្ថិរភាព សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ក្រៅពីការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងទំនាក់ទំនងមិត្តភាពនោះ ប្រសិទ្ធភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏មានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះ កងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការដោះដូរពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ។

នារសៀលថ្ងៃដដែល នៅស្រុក Ben Cau ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងក្រុមការងារបានចូលរួមកម្មវិធីសាមគ្គីភាពកងទ័ព-ប្រជាជន អបអរសាទរខួបលើកទី ៦៥ នៃទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែន; ផ្តល់អំណោយដល់គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកចំនួន ១០០ នៅតាមតំបន់ព្រំដែន និងទស្សនា “ផ្សារសូន្យដុង” ជាមួយប្រជាជននៅតំបន់ព្រំដែនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកឡេ មិញ ហ៊ឹង ចាប់ផ្តើមដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រី លោកឡេ មិញ ហ៊ឹង ចាប់ផ្តើមដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានអញ្ជើញដល់ប្រទេស​កម្ពុជា​​ហើយនៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦នេះ។

Top