• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភាដឹកនាំជំនួបធ្វើការលើច្បាប់ឧស្សាហកម្មការពារជាតិ សន្តិសុខ និងការចលនាឧស្សាហកម្ម

ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា ច្បាប់ឧស្សាហកម្មការពារជាតិ សន្តិសុខ និងចលនាឧស្សាហ កម្មមានសារៈ សំខាន់ខ្លាំងណាស់ ដោយមានគោលនយោបាយពិសេស និងលេចធ្លោជាច្រើន ដើម្បី ពង្រឹងនិងអភិវឌ្ឍន៍វិស័យការពារជាតិ និងសន្តិសុខ ហើយពង្រីកសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសជាតិផងដែរ។
លោកប្រធានរដ្ឋសភាដឹកនាំជំនួបធ្វើការ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការការពារជាតិ និងសន្តិសុខ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ស្តីពីគម្រោងច្បាប់ ឧស្សាហកម្មការពារជាតិ សន្តិសុខ និងការចលនាឧស្សាហ៍កម្ម។

ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា ច្បាប់ឧស្សាហកម្មការពារជាតិ សន្តិសុខ និងចលនាឧស្សាហកម្មមានសារៈ សំខាន់ខ្លាំងណាស់ ដោយមានគោលនយោបាយពិសេស និងលេចធ្លោជាច្រើន ដើម្បី ពង្រឹងនិងអភិវឌ្ឍន៍វិស័យការពារជាតិ និងសន្តិសុខ ហើយពង្រីកសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសជាតិផងដែរ។ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋសភាបានស្នើថា៖

យើងត្រូវតែត្រៀមរៀបចំខ្លឹមសារនេះយ៉ាងហ្មត់ចត់បំផុត។ នេះគឺជាឱកាសដើម្បី សម្រេចច្រករបៀងផ្លូវច្បាប់ដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ និង សន្តិសុខតាមទិសដៅ រួមផ្សំយ៉ាងជិតស្និទ្ធជាមួយឧស្សាហកម្មស៊ីវិល ដើម្បីក្លាយជាមុខព្រួញនៃឧស្សាហកម្មជាតិ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top