• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាម Vo Van Thuong ចេញដំណើរ អញ្ជើញចូលរួម​ពិធី​ឡើង​គ្រងរាជ្យសម្បត្តិ​របស់ព្រះអង្គ Charles III នៃចក្រភពអង់គ្លេស

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋលើកនេះ គឺជាសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ ដែលមានអត្ថន័យដ៏សំខាន់ អះអាងពីឋានៈ និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក។
លោកប្រធានរដ្ឋវៀតណាម Vo Van Thuong ចេញដំណើរ អញ្ជើញចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III នៃចក្រភពអង់គ្លេស។ រូបថត៖ VNA

តបតាមសេចក្ដីអញ្ជើញរបស់ព្រះរាជវង្សានុវង្សនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង នាព្រឹកថ្ងៃទី ៤ ឧសភា  លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បានដឹកនាំគណៈប្រតិភូវៀតណាម ចាកចេញពីទីក្រុងហាណូយ អញ្ជើញធ្វើដំណើរចូលរួមពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គ Charles III នៅចក្រភពអង់គ្លេស។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋលើកនេះ គឺជាសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ ដែលមានអត្ថន័យដ៏សំខាន់ អះអាងពីឋានៈ និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក។ ដំណើរទស្សនកិច្ចនេះ សំដៅបន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ស្តីពីសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងស៊ីជម្រៅ និងសារាចររបស់គណៈលេខាស្ដីពីការជំរុញខ្លាំង និងលើកកម្ពស់កិច្ចការបរទេសពហុភាគី។ ការដែលលោកប្រធានរដ្ឋអញ្ជើញចូលរួមពិពីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III បានបង្ហាញពីការគោរពរបស់វៀតណាមចំពោះរាជវង្សានុវង្សអង់គ្លេស និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-អង់គ្លេស។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស លោក Nguyen Hoang Long បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកទី២ នៅចក្រភពអង់គ្លេសរបស់ប្រធានរដ្ឋវៀតណាមមួយរូប ក្រោយរយៈបេលជិត ២ ទសវត្សរ៍កន្លងទៅ ក្នុងបរិបទ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងចក្រភពអង់គ្លេសកំពុងស្ថិតក្នុង
ដំណាក់កាលអភិវឌ្ឍន៍ល្អបំផុតតាំងពីមុនមក។  ឆ្នាំនេះ ប្រទេសទាំងពីរកំពុងប្រារព្ធពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យ សម្បូរបែបជាច្រើន និងរស់រវើកនៅតាមតំបន់ជាច្រើនទូទាំងវៀតណាម និងចក្រភពអង់គ្លេសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

ក្នុងការចងចាំអនុស្សាវរីយ៍របស់មនុស្សជាច្រើន លោកអគ្គលេខាបក្សគឺជាមនុស្សម្នាក់ដ៏ស្និទ្ធស្នាល សាមញ្ញ និងស្រឡាញ់ បងប្អូនជនរួមជាតិជានិច្ច។

Top