• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

នៅរសៀលថ្ងៃទី ៦ ខែមេសា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។

ក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា នាពេលកន្លងមក ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើនត្រូវបានអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។

ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិដើរតួនាទីជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្ហាញតាមរយៈវិស័យសហប្រតិបត្តិការ​ជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាពនៃកងទ័ពទាំងពីរ ការអប់រំ និងបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងការស្រាវជ្រាវរួមគ្នា។ល។

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក He Wei ក្នុងកិច្ចប្រជុំ

នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថាស្ថានទូតចិននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។

ក្នុងឱកាសនេះ លោក He Wei បានបញ្ជាក់ថា កិច្ចសន្ទនាយុទ្ធសាស្ត្រ "៣+៣" ទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលវិជ្ជមាន។ កិច្ចសន្ទនា បានរួមចំណែកលើកកម្ពស់ទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ដែលជម្រុញឲ្យទំនាក់ទំនងចិន-វៀតណាមឡើងកម្រិតខ្ពស់ថ្មីមួយ។ បន្ទាប់ពីកិច្ចសន្ទនាយុទ្ធសាស្ត្រ "៣+៣" ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី១០ ត្រូវបានរៀបចំឡើងដោយជោគជ័យ ដែលរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

យោងតាមលោក He Wei នាពេលខាងមុខ ភាគីទាំងពីរគប្បីពង្រឹងសកម្មភាពផ្លាស់ប្តូរ រួមទាំងការផ្លាស់ប្តូរការងារនយោបាយ ការយាមល្បាតរួមគ្នារវាងកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូរនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ...៕

តាម kh.qdnd.vn

ថ្នាក់ដឹកនាំខេត្ត Tay Ninh ជូនពរឆ្នាំថ្មីនៅប្រទេសកម្ពុជា

ថ្នាក់ដឹកនាំខេត្ត Tay Ninh ជូនពរឆ្នាំថ្មីនៅប្រទេសកម្ពុជា

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ របស់កម្ពុជា នៅថ្ងៃទី៦ ខែមេសា លោក Nguyen Van Quyet លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ និងប្រជាជនខេត្តស្វាយរៀង។

Top