• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំវៀតណាម

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh (ខាងស្ដាំ) ទទួលជួបជាមួយឯកអគ្គ រាជទូតជប៉ុនលោក Yamada Takio។ (រូបថត៖ VGP)


នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អញ្ជើញថ្លែងនៅពេលទទួលជួបជាមួយឯកអគ្គ រាជទូតជប៉ុនប្រចាំវៀត ណាមលោក Yamada Takio នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាមលោក Pham Minh Chinh បានសម្ដែងបំណងចង់ឲ្យភាគីទាំងពីរសហការគ្នា យ៉ាងជិតស្និទ្ធដើម្បីបង្កើនការជួបប្រាស្រ័យ ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ទៅវិញទៅមក ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយក្នុងស្ថានភាពថ្មី។ លោកនាយក រដ្ឋមន្រ្តីបញ្ជាក់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងខេត្តក្រុងនានារបស់វៀតណាមបាន និងកំពុងរួមដំណើរ អនុវត្តន៍ដំណោះស្រាយល្អបំផុតដើម្បីជួយទ្រទ្រង់អង្គភាពអាជីវកម្ម បរទេសក្នុងនោះមានអង្គភាពអាជីវកម្មជប៉ុនដើម្បីជំនះលើការលំបាក រក្សា ប្រតិបត្តិការផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យលោកឯកអគ្គរាជទូត Yamada លើកអនុសាសន៍ជូនរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធរបស់ជប៉ុនដើម្បីបន្តជួយឧបត្ថម្ភ វៀតណាមអំពីបញ្ហាវ៉ាក់សាំង ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផលិតនិងផ្ទេរប្រគល់ បច្ចេកវិទ្យាវ៉ាក់សាំងនិងថ្នាំព្យាបាលជម្ងឺកូវីដ ១៩ ជូនវៀតណាម។ ក្រៅពីនោះ ជួយ ឧបត្ថម្ភខាងច្បាប់ យកចិត្តទុកដាក់ដល់ការដោះស្រាយការលំបាក ធានាជីវភាពរស់នៅ ដោយស្ថិរភាពសម្រាប់ពលរដ្ឋវៀតណាមនៅជប៉ុនផងដែរ។

លោកឯកអគ្គរាជទូត Yamada Takio បញ្ជាក់ថា រដ្ឋាភិបាលជប៉ុនមានទស្សនៈ ជួយឧបត្ថម្ភវៀត ណាមលើគ្រប់វិស័យក្នុងស្ថានភាពនាបច្ចុប្បន្ន ហើយមានបំណងចង់ ឲ្យរដ្ឋាភិបាល ក្រសួង ស្ថាប័ននិងខេត្តក្រុងនានានៅវៀតណាមបន្តបង្កលក្ខណៈងាយ ស្រួល ដោះស្រាយការលំបាកបណ្ដាលមកពីជម្ងឺរាតត្បាត ជួយទ្រទ្រង់អង្គភាពអាជីវ កម្មបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩ រក្សាប្រតិបត្តិការផលិតកម្មអាជីវកម្មប្រកប ដោយស្ថិរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

Top