• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

នាថ្ងៃទី ២៤ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo (រូបថត៖ TTXVN)


នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះភាពជាអ្នកជិតខាង មិត្តភាព ជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ដោយចាត់ទុកថា នេះជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពកំពូលជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ លោកនាយករដ្ឋ មន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពិពិធកម្ម ពហុភាគី ចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងជាសមាជិកប្រកបដោយទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ហើយវៀតណាមមិនចងសម្ព័ន្ធភាពជាមួយប្រទេសមួយដើម្បីប្រឆាំងប្រទេសមួយទៀតទេ។

យោងតាមនាយករដ្ឋមន្រ្តី នៅក្នុងបរិបទបច្ចុប្បន្ន ភាគីទាំងពីរត្រូវផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ជំងឺ ១៩។ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ឱ្យវៀតណាមនូវវ៉ាក់សាំងចំនួន ២ លានដូសបន្ថែម ដោយបញ្ជាក់ថា នេះគឺជាការគាំទ្រដែលបង្ហាញពីស្មារតីសាមគ្គីភាពនិងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ ជាមួយគ្នានេះ លោកសង្ឃឹមថា ចិននឹងបន្តគាំទ្រវ៉ាក់សាំងបន្ថែមទៀត ផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលជំងឺកូវីដ-១៩ ផ្លាស់ប្តូរអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ចែករំលែកវិធីសាស្ត្រព្យាបាលនិងបទពិសោធន៍ក្នុងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាមួយវៀតណាម។

ទាក់ទងនឹងបញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព ស្ថិរភាពនិងដោះស្រាយជំលោះនៅសមុទ្រយោងតាមកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានដឹកនាំការដោះស្រាយបញ្ហាសមុទ្រ និងគោរពតាមច្បាប់អន្តរជាតិ ខិតខំប្រឹងប្រែងរួមជាមួយអាស៊ានដើម្បីអនុវត្តន៍យ៉ាងពេញលេញនិងត្រឹមត្រូវនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជំរុញការចរចាដើម្បីបង្កើតក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ) ប្រកបដោយមានប្រសិទ្ធភាពនិងសំខាន់។

ចំណែកឯកអគ្គរដ្ឋទូត លោក Xiong Bo បានអះអាងថា បក្សនិងរដ្ឋាភិបាលចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកបានលើកឡើងថា ចិនត្រៀមខ្លួនជាស្រេចក្នុងការពិចារណាបន្តជួយឧបត្ថម្ភវ៉ាក់សាំងសម្រាប់វៀតណាម ព្រមទាំងមានបំណងរួមជាមួយវៀតណាមដើម្បីគ្រប់គ្រងរាល់ការខ្វែងគំនិត និងដោះស្រាយសមស្របរាល់បញ្ហានៅសមុទ្រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

Top