• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន

នេះជាដំណើរទស្សនកិច្ចបរទេសដំបូងបង្អស់ក្នុងនាមប្រមុខរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដោយអះអាងពីអាទិភាពរបស់វៀតណាមគឺរឹតបន្តឹងនិងពង្រឹងសាមគ្គីភាព ជួយបំរុងទៅវិញទៅមកជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។
 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញើញចេញដំណើរចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី (រូបថតៈ VGP/Nhat Bac)


តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Haji Hasanal Bolkiah ដែលជាប្រធានអាស៊ាន ២០២១, នាព្រឹកថ្ងៃទី ២៣ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចាកចេញពីទីក្រុងហាណូយ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេល ២ ថ្ងៃ។
 

នេះជាដំណើរទស្សនកិច្ចនៅឯបរទេសដំបូងបង្អស់ក្នុងនាមប្រមុខរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដោយអះអាងពីអាទិភាពរបស់វៀតណាមគឺរឹតបន្តឹងនិងពង្រឹងសាមគ្គីភាព ជួយទំនុកបំរុងគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។ ជាពិសេស លើកកម្ពស់តួនាទីមជ្ឈភាពនិងឋានៈរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើង ដើម្បីបង្កើតបរិយាកាសសន្តិភាពនិងអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗនិងតំបន់។ ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ានដើម្បីពិភាក្សាពីស្ថានភាពរបស់មីយ៉ាន់ម៉ា ដំណើរការកសាងសហគមន៍ ឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងទំនាក់ទំនងខាងក្រៅរបស់អាស៊ានមក លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបប្រជុំទ្វេភាគីជាមួយមេដឹកនាំប្រទេសអាស៊ានមួយចំនួន ដើម្បីជំរុញទំនាក់ទំនងការទូត និងផ្លាស់ប្តូរបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top